ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តំពង់ចាម បានដឹកនាំកិច្ចប្រជុំដល់ លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយ នាយរងការិយាល័យ និងលោកអធិការនគរបាលស្រុក-ក្រុងទាំង១០ លើកិច្ចការងារទទួលបាន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការសំខាន់ៗ ដែលត្រូវអនុវត្តក្នុងនោះមាន ៖
១-ត្រៀមអនុវត្តផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្តិភាព និងសម្រួលចរាចរណ៍តាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកបាធាយ ក្នុងឱកាសប្រារព្ធពិធីសម្ភោធវិមានកីឡាដ្ឋានជាតិមរតកតេជោ ។
២-ត្រៀមអនុវត្តន៍ផែនការការពារ សន្តិសុខ រក្សាសុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងពិធីទិវារំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍លេីកទី១៦ សិ្ថតនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ។
៣-ផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការបង្កេីតក្រុមការងារសិក្សា ស្រាវជ្រាវ ដេីម្បីលេីកកម្ពស់គុណភាពប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ។
៤-ជម្រុញនឹងលេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រៀមប្រកួតកីឡាមហាជន នាពេលខាងមុខនេះ ៕
ដោយ ៖ វណ្ណៈ