ភ្នំពេញ ៖ រថយន្តក្បាលអូសកុងតឺន័រមួយគ្រឿង របស់ក្រុមហ៊ុនLMH បើកបរក្នុងល្បឿនលឿនរេចង្កូត ជ្រុលឡើងខឿនទ្រូងផ្លូវ បន្តបុកបង្គោលស្លាកប៉ាណូមួយដេីមបណ្តាលឲ្យរលំ ខ្ទេចទាំងទ្រូងផ្លូវ កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ក្បាលសម្រាប់អូសសណ្តោងកុងតឺន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-5521 បើកល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលឡេីងខឿនផ្លូវបន្តបុករលើងរលំទាំងបង្គោលស្លាកប៉ាណូ ខ្ទេចទាំងទ្រូងផ្លូវ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅពិនិត្យផលប៉ះពាល់ រួចយករថយន្តដាក់អែបខាង ដើម្បីសម្រួលចរាចរណ៍និងប្រគល់រថយន្តទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង យកទៅរក្សាទុក រង់ចាំដោះស្រាយជាក្រោយ ៕
ដោយ៖សុខាសែនជ័យ