ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនយោបាយឥណ្ឌា ៖ ស្ត្រីរងគ្រោះក្នុងបទល្មើសរំលោភផ្លូវភេទ«គ្រាន់តែដេកសម្ងំហើយទទួលក្តីសុខ»

ចែករំលែក៖

តំណាងរាស្ត្រឥណ្ឌានៅក្នុងរដ្ឋ Karnataka លោក K.R. Ramesh Kumar ត្រូវសុំទោសជាសាធារណៈដល់ពលរដ្ឋឥណ្ឌា ដោយសារតែការលើកឡើងរបស់លោកធ្វើឱ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង។ លោក K.R. Ramesh Kumar បាននិយាយលេងថា «ការរំលោភបំពានគឺមិនអាចគេចផុត យកល្អស្ត្រីរងគ្រោះគួរតែដេកសម្ងំស្ងៀមទទួលក្តីសុខ»។
ការលើកឡើងខាងលើ របស់លោក K.R. Ramesh Kumar ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីក្រុមអ្នកនយោបាយប្រឆាំងនិងពលរដ្ឋ ក្នុងពេលរដ្ឋាភិបាល និងសង្គមស៊ីវិលខិតខំទប់ស្កាត់បទល្មើសរំលោភបំពានផ្លូវភេទកើនឡើងខ្ពស់។

ពលរដ្ឋនិងក្រុមប្រឆាំងពិសេសគឺអង្គការស្ត្រីគ្រោងនឹងធ្វើមហាបាតុកម្មប្រឆាំងលោក K.R. Ramesh Kumar។
លោកស្រី Poornima Srinivas អ្នកនយោបាយមកពីគណបក្ស BJP បានបញ្ជាក់ថា «យើងខ្ញុំគោរពលោក Kumar ដោយសារតែការមុតមាំក្នុងនយោបាយរបស់គាត់ ។ ប៉ុន្តែគាត់មិនបានគោរពដល់ស្ត្រីនោះឡើយ នេះជារឿងមិនអាចទទួលយកបានឡើយ»។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី ១៧ខែធ្នូ លោក Kumarបានសុំទោសជាសាធារណៈដល់ពលរដ្ឋ ពីការនិយាយលេងសើចរបស់ខ្លួន ដោយលោកបញ្ជាក់ថា លោកមិនមានចេតនាប៉ះពាល់ដល់ស្ត្រីនោះឡើយ។
ការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសឥណ្ឌាគឺជាបញ្ហាវិវាទយ៉ាងខ្លាំង ដោយមិនទាន់មានវិធានការការពារប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។ ជារៀងរាលឆ្នាំ មានករណីរំលោភបំពានផ្លូវភេទរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ៕

ដោយ៖ធីរីណា(រូបថត៖AFP)


ចែករំលែក៖