ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! ក្មេងស្ទាវមួយក្រុមជិះម៉ូតូប្រដេញគ្នាពេញភូមិត្រូវរថយន្តបុកផ្ទប់បង្គោលភ្លើងស្លាប់៥នាក់និងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ក្មេងស្ទាវមួយក្រុមជិះម៉ូតូប្រដេញគ្នាពេញភូមិ ត្រូវរថយន្តមួយគ្រឿងដែលកំពុងបើកលឿនដែរនោះបុកផ្ទប់ទៅនឹងបង្គោលភ្លើងបណ្ដាលឱ្យស្លាប់៥នាក់ និង៣នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ​កេីតឡេីងនៅតាមផ្លូវលេខ១១០​ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ នាវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២១នេះ។ 

  ជនរងគ្រោះស្លាប់មានចំនួន៥នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រីឯជនរងគ្រោះ៣នាក់ទៀតដែលរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកភាគីខាងរថយន្តម៉ាកធុនដ្រាបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។

   ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការវាស់វែង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖