ក្រុមអង់គ្លេសត្រូវបានចាប់ឆ្នោតសម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League ឆ្នាំ២០២២-២០២៣ បន្ទាប់ពីពួកគេត្រូវបានដាក់ជាក្រុមជាមួយក្រុមជើងឯកអឺរ៉ុបអុីតាលី និងអាល្លឺម៉ង់ក្នុងការចាប់ឆ្នោតធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។ អង់គ្លេសបានយកឈ្នះអាល្លឺម៉ង់ក្នុងវគ្គជម្រុះយូរ៉ូកាលពីដើមឆ្នាំនេះ ប៉ុន្តែចាញ់អុីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងការស៊ុតបាល់ប៉េណាល់ទីនៅកីឡដ្ឋាន Wembley។ អង់គ្លេសក៏នឹងជួបជាមួយហុងគ្រី ដែលពួកគេបានលេង២ដងក្នុងវគ្គជម្រុះ World Cup។
ជើងឯក Nations League ជម្រើសជាតិបារាំងត្រូវបានចាប់ឆ្នោតប៉ះជាមួយក្រុមជាមួយដាណឺម៉ាក ក្រូអាត និងអូទ្រីស ដែលបានឡើងទៅកាន់ League A ក្នុងការប្រកួតចុងក្រោយ។ ជើងឯករងអេស្ប៉ាញនឹងប្រកួតជាមួយប្រទេសជិតខាងព័រទុយហ្គាល់, ស្វីស និងសាធារណរដ្ឋឆេក។
ចំណែកក្រុមបែលហ្ស៊ិក ដែលជាក្រុមលំដាប់កំពូលរបស់ពិភពលោក ត្រូវជួបជាមួយហូឡង់, ប៉ូឡូញ និងវែល។ បែលហ្ស៊ិក និងវែលបានជួបគ្នា២ដងក្នុងវគ្គជម្រុះ World Cup ខណៈវែលក៏ធ្លាប់យកឈ្នះពួកគេនៅ Euro 2016 ផងដែរ។
អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិវែលលោក Robert Page បាននិយាយថា “ការប្រកួតដ៏ធំមួយគឺប្រទេសបែលហ្ស៊ិក។ នៅខាងក្រៅនៃការប្រកួតដ៏អស្ចារ្យប្រឆាំងនឹងពួកគេកាលពីខែមុន អ្នករាល់គ្នានឹងនិយាយអំពីវា។ ពួកគេជាក្រុមដ៏អស្ចារ្យ ប៉ុន្តែយើងបានបង្ហាញឱ្យឃើញថា ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីត្រៀមប៉ះជាមួយពួកគេ” ។
ជាមួយគ្នានេះក្រុមស្កុតឡេន និងអ៊ុយក្រែន ដែលធ្លាប់ជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងខែមីនា នឹងប្រកួតគ្នា៣ដងនៅឆ្នាំក្រោយ បន្ទាប់ពីត្រូវបានចាប់ឆ្នោតក្នុងពូល Nations League ដូចគ្នា។ដោយឡែកក្រុមស៊ុយអែត, អ៊ុយក្រែន, អ៊ីស្លង់, បូស្នៀ ត្រូវបានកាត់ចេញពីលីគ B ខណៈវែល, អូទ្រីស,ហុងគ្រី និងសាធារណរដ្ឋឆេក ត្រូវបានដំឡើងឋានៈជាក្រុមឈ្នះក្នុងពូលក្នុងយុទ្ធនាការចុងក្រោយ។
គួរបញ្ជាក់ថា ការប្រកួតជម្រុះតាមពូលនឹងចាប់ផ្តើម២វគ្គគឺពីថ្ងៃទី២ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ចំណែកការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៣ ខណៈការប្រកួតផ្តាច់ព្រ័ត្រ និងដណ្តើមចំណាត់ថ្នាក់លេខ៣នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។
ខាងក្រោមនេះគឺក្រុមប្រទេសដែលត្រូវបានចែកតាមពូលក្នុងការប្រកួតពានរង្វាន់ UEFA Nations League ឆ្នាំ២០២២-២០២៣៖
ពូល A1៖ មានបារាំង, ដាណឺម៉ាក, ក្រូអាត, អូទ្រីស
ពូល A2៖ មានអេស្ប៉ាញ, ព័រទុយហ្គាល់, ស្វីស, សាធារណរដ្ឋឆេក
ពូល A3៖ មានអុីតាលី, អាល្លឺម៉ង់, អង់គ្លេស, ហុងគ្រី
ពូល A4៖ មានបែលហ្សិក, ហូឡង់, ប៉ូឡូញ, វែល
ពូល B1៖ មានអ៊ុយក្រែន, ស្កុតឡេន, អៀរឡង់, អាល់មេនី
ពូល B2៖ មានអុីស្លង់, រុស្ស៊ី, អុីស្រាអែល, អាល់បានី
ពូល B3៖ មានបូស្នៀ, ហ្វាំងឡង់, រូម៉ានី, ម៉ុងតេណេហ្គ្រោ
ពូល B4៖ មានស៊ុយអែត, ន័រវេស, ស៊ែប៊ី, ស្លូវេនី
ពូល C1៖ មានទួរគី, លុចសំបួរ, លីទុយអានី, កោះហ្វារ៉ូ
ពូល C2៖ មានអៀរឡង់ខាងជើង, ក្រិក, កូសូវ៉ូ, សាយប្រ៊ូស/អេស្តូនី
ពូល C3៖ ស្លូមានវ៉ាគី, បេឡារុស្ស, អាស៊ែបៃហ្សង់, កាហ្សាក់ស្ថាន/ម៉ុលដាវ៉ា
ពូល C4៖ មានប៊ុលហ្គារី, ម៉ាសេដូនខាងជើង, ហ្សកហ្ស៊ី, ហ្គីប្រាលតា
ពូល D1៖ មានឡាតវី, អង់ដូរ៉ា, លីចតេនស្ទីន, កាហ្សាក់ស្ថាន
ពូល D2៖ មានសាន់ម៉ារីណូ, ម៉ាល់តា, សាយប្រ៊ូស/អ៊ីស្តូនៀ ។
ដោយ៖ ភារៈ(រូបភាព ៖ CNA)