ព័ត៌មានទាន់ហេតុការណ៍៖

រដូវកាលគ្រឹស្តស្មាស់ស្ងាត់ជ្រងំដោយសារកូវីដ-១៩ រាលដាលជាថ្មី

ចែករំលែក៖

កន្លងមកពលរដ្ឋនៅជុំវិញពិភពលោកបង្ហាញពីក្តីសង្ឃឹមថា រដូវកាលគ្រឹស្តស្មាស់ បុណ្យឆ្លងឆ្នាំសកល២០២១ឈានចូល២០២២ នឹងសប្បាយរីករាយក្រោយពីមួយឆ្នាំមិនបានប្រារព្ធពិធីឆ្លងឆ្នាំដោយសារតែកូវីដ-១៩ ។ ប៉ុន្តែអ្វីគ្រប់យ៉ាងបានប្រែប្រួលក្រោយពីវីរុសបំប្លែងថ្មីអូមីក្រុងផ្ទុះឡើង និងការរីករាលដាលវីរុសដែលតា ធ្វើឲ្យប្រទេសជាច្រើនត្រូវបិទទ្វារ ផ្អាកកម្មវិធីស្វាគមន៍ឆ្នាំថ្មី ។
ក្នុងពេលដែលពិធីបុណ្យគ្រឹស្តស្មាស់ជិតមកដល់ ប្រទេសជាច្រើននៅលោកខាងលិចបានបង្កើនការរឹតត្បិតយ៉ាងតឹងតែង ធ្វើឲ្យបរិយាកាសនៃពិធីបុណ្យគ្រឹស្តស្មាស់ត្រូវស្ថាត់ជ្រងំ។ រដូវកាលនេះពីមុនពលរដ្ឋនៅតំបន់អឺរ៉ុបនាំគ្នាតម្រង់ជួរនៅផ្សារទិញអីវ៉ាន់ ប៉ុន្តែពេលនេះបានតម្រង់ជួរចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ អូមីក្រុង។ នេះជាឆ្នាំទីពីរហើយ ដែលប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប មិនមានពិធីបុណ្យគ្រឹស្តស្មាស់ និងឆ្លងឆ្នាំពេញលេញ ។
នៅទីក្រុងជាច្រើនក្នុងប្រទេសអាល្លឺម៉ង់ ផ្សារប្រពៃណីសម្រាប់រដូវគ្រឹស្តស្មាស់ត្រូវបិទទ្វារ ។ ក្នុងពេលជាមួយគ្នានេះដែរ បារាំងបានលុបពិធីប្រគំតន្ត្រីថ្ងៃគ្រឹស្តស្មាស់ ។ នៅអាមេរិកវិញ វីរុសបំប្លែងថ្មីអូមីក្រុង បានឆ្លងរាលដាលដល់៣០រដ្ឋ ហើយទីក្រុងមួយចំនួនក៏បានសម្រេចផ្អាកកម្មវិធីបាញ់កាំជ្រួចឆ្លងឆ្នាំដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១៨ខែធ្នូ វីរុសអូមីក្រុង បានឆ្លងរាលដាលដល់៨៩ប្រទេសជុំវិញពិភពលោក ៕ ដោយ៖ធីរីណា

រូបថត៖cincinnati.com


ចែករំលែក៖