ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា ការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ មានទំហំជាង ១០ម៉ឺនហិកតា ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ មានទំហំជាង ១០ម៉ឺនហិកតា ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ។ របាយការណ៍ចេញផ្ទុយគ្នាបែបនេះ លោកបណ្ឌិសុខ ទូច ផ្ញើសារទាមទារឲ្យអ្នកទន្រ្ទានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ជុំវិញការទន្ទ្រានរំលោភយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប មានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ ក្រោយពីទទួលបានរបាយការណ៍ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារជាសំឡេង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ បទបញ្ជាដ៏ម៉ឺងម៉ាត់ បង្ក្រាបនិងដកហូតដី ព្រៃលិចទឹក តំបន់ទន្លេសាប ដែលរដ្ឋបានកំណត់ ជា តំបន់១ តំបន់២ និងតំបន់៣ ដែលរដ្ឋកំណត់រក្សា និងការពារ ត្រូវយកមកវិញទាំងអស់ ។ សម្តេចបាន សង្កត់ធ្ងន់ ទៅលើខេត្តកំពង់ឆ្នាំង ដែលកំពុងរងការ កាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ទន្រ្ទានយកធ្វើជាកម្មសទ្ធិ។ អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលបានប្រព្រឹត្ត អំពើខុសទៅនឹងច្បាប់ទាំងនោះ ត្រូតែចាប់ខ្លួនកសាងបញ្ជូនទៅតុលាការ។ សម្រាប់ពលរដ្ឋ ត្រូវដកខ្លួនជៀសឱ្យឆ្ងាយ បើនៅតែ តតាំង ក៏ត្រូវចាប់ខ្លួនដែរ ។ សម្តេចប្រកាសដល់មន្រ្តី ខិលខូចពាក់ព័ន្ធករណីខាងលើ បើចង់ឱ្យមានការបន្ទ បន្ថយទោស ត្រូវចេញមុខសារភាពដោយខ្លួនឯង ជាបន្ទាន់ ប៉ុន្តែមិនមានន័យថា រួចផុតទាំងស្រុងនោះ ទេ អស់លោកនៅតែជាប់ពិរុទ្ធភាពដដែល ។ សម្រាប់ មន្ត្រីដែល មិនចូលសារភាព ត្រូវចាប់ខ្លួនកាត់ទោស តាមច្បាប់និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវ ត្រួតពិនិត្យស្រាវជ្រាវទ្រព្យសម្បត្តិពួកគេទៀត ទើប សាកសម ។
អ្វីដែលលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ មានទំហំជាង ១០ម៉ឺនហិកតា ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ នេះជាដើមចមដែលត្រូវស្រាវជ្រាវរកអោយឃើញក្រុមទុច្ចរិតទន្រ្ទានដីព្រៃលិចទឹក បន្ទាប់ពីនាយនគរបាល២រូបហើយ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅព្រៃស ។ ដោយឡែកប្រភពគួរអោយទុកចិត្តបានបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ រំលោភទន្រ្ទានយកដីព្រៃលិចទឹកប្រមាណ ៦០០ហិកតា ឮថា, ប្រគល់អោយរដ្ឋវិញតែ ១០០ហិកតាទេ នៅកិបកេងដីទុករាប់រយហិកតាទៀត ។ នេះក៏ជាបទពិសោធន៍មួយដែលក្រុមការងារអន្តរក្រសួង ត្រូវបន្តការស្រាវជ្រាវរកការពិត ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖