ព័ត៌មានទាន់ហេតុការណ៍៖

អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះកែវ​ ជំរុញ​ឱ្យ​ភាគី​ថៃ​ស៊ើបអង្កេត​ចាប់ខ្លួនជនដៃដល់​ ដែលវាយពលករ​ខ្មែរ​​ម្នាក់​រងរបួសមក​ផ្ទ​ន្ទា​ទោស​តាមច្បាប់​

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បាន​ជំរុញឱ្យ​ភាគី​ថៃ​ស៊ើបអង្កេត​ស្វែង​រក​ចាប់​ខ្លួន​ជនដៃដល់​និង​សមគំនិត​មក​ផ្ទ​ន្ទា​ទោស​តាមច្បាប់​ បន្ទាប់ពី​​ពលករ​ខ្មែរម្នាក់​ ​ត្រូវ​ថៅកែ​ជនជាតិ​ថៃ​ ​បាន​ប្រើ​ហិង្សា​វាយដំ​បណ្តាលឱ្យ​រងរបួស​បាក់ឆ្អឹង​ថ្គាម​និង ឆ្អឹងជំនី ជាច្រើន​ ហើយ​ត្រូវ​បា​នពលករខ្មែរដូចគ្នាបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត​ច័ន្ទបូរី ប្រទេស​ថៃ។ ខណៈ​​រហូត​មកដល់​ពេល​នេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ ក៏​កំពុង​ស្រាវជ្រាវ​រក​ជនដៃដល់ តែ​មិនទាន់​ចាប់ខ្លួន​នៅឡើយ​។

​បេី​តាម​ការបញ្ជាក់​ពី​ពលករខ្មែរម្នាក់ដែល​ធ្វើ​ការជាមួយជនរងគ្រោះ​ ឈ្មោះ យី​ង បានឱ្យដឹងថា​ ​ជនរងគ្រោះមានឈ្មោះ ថង ចិន អាយុ ៣៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត បាត់ដំបង​ ត្រូវ​ថៅកែ​ជនជាតិ​ថៃ​ បាន​ប្រើ​ហិង្សា​វាយដំ​បណ្តាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ បច្ចុប្បន្ន​​កំពុង​សម្រាក​ព្យាបាលរបួស​នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង នៅ​ស្រុក​មឿង នៃ​ខេត្ត​ច័ន្ទបូរី​ ដោយសភាពរបួសមិនទាន់​ធូរស្រាល​នៅឡើយ​។

​បើតាមសម្តីជនរងគ្រោះ បានឱ្យដឹងដែរថា ហេតុការណ៍នេះ បានកើតឡើងកាលពី​រសៀលថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ ខណៈថៅកែ​ជនជាតិ​ថៃ​ ដែល​នៅជាប់​កន្លែង​ខ្លួនធ្វើការ​នៅ​ឃុំ​សាត​ថន (Saton) ស្រុក​សយ​ដាវ (Soi Dao) ខេត្ត​ច័ន្ទបូរី (Chanburi) បាន​នាំ​កម្មករខ្មែរ​បីនាក់ ដោយ​យក​ដងរែក​ឈើ ឫស្សី ព្រួត​វាយ​រូបគេ​បណ្ដាលឱ្យរងរបួស​បាក់ឆ្អឹង​ថ្គាម និងប្រេះ ឆ្អឹងជំនី​ជាច្រើន​កន្លែង​ ដោយសារតែរូបគេ​ទៅ​ហាមឃាត់​កម្មករ​មួយក្រុម​ទៀត​នៅក្បែរនោះ​កុំឱ្យ​ឈ្លោះ​គ្នា។​

​ដោយឡែកបើតាមសាក្សី​នៅ​កន្លែងកើតហេតុ​ ក៏បាននិយាយថា៖ អំពើហិង្សា​នេះ​កើតឡើង​ដោយសារ​ថៅកែថៃ មានឈ្មោះ​ ឆប​(Chob)​ ដែល​បង្កហេតុ​នោះ មាន​ទំនាក់ទំនងស្នេហា ជាមួយ​ពលក​រិ​នី​ខ្មែរ​ម្នាក់​ នៅក្នុង​ក្រុម​ជាមួយ​ដែល​បេះ​ផ្លែមៀន​ ឱ្យ​ជនជាតិ​ថៃ​ម្ខាង​ទៀត​នៅក្បែរនោះ៕

 

ដោយ៖សហការី


ចែករំលែក៖