ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យរោគចិត្តឆាតវីដេអូអាសអាភាសរបស់ខ្លួនទៅអាក់ខោនហ្វេសប៊ុកនារីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យរោគចិត្តម្នាក់ បានឆាតទៅអាក់ខោនហ្វេសប៊ុកនារី​ម្នាក់ ដោយប្រើពាក្យសម្តីចំអេសចំអាស មិនត្រឹមតែប្រើពាក្យសម្តីនោះទេ គឺថែមទាំងឆាតវីដេអូអាសអាភាសរបស់ខ្លួនឯងទៅអាក់ខោនរបស់នារីរងគ្រោះបន្ថែមទៀត ធ្វើឱ្យនារីរងគ្រោះទ្រាំពុំបាន ក៏ប្តឹងឱ្យសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនតែម្ដង។ ករណីចែក​ចាយ​វីដេអូ​អាសអាភាស​តាម​បណ្ដាញ​សង្គម​(ឆាត)បានកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១​ វេលា​ម៉ោង​ ១៩និង៥១នាទី​ ស្ថិតក្នុងភូមិ​បឹង​ក្អែក​ ឃុំ​ព្រែក​រកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ​ ផូ​ ភារិន​ ភេទ​ស្រី​​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ បឹង​ក្អែក​ ឃុំ​ព្រែក​រកា ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​អ្នក​ទទួល​បន្ទុក​កិច្ចការ​នារី​ឃុំ​ព្រែក​រកា។ ចំណែកជនសង្ស័យ​ឈ្មោះ​ រឿង​ រុន ភេទប្រុស អាយុ​ ៣២ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំបក់​ត្រប់​ ​ឃុំ​ព្រែក​រកា ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ​ មុខរបរមិន​ពិត​ប្រាកដ​( ឃាត់​ខ្លួន​)។ វត្ថុ​តាងចាប់​យករួមមាន៖ ទូរស័ព្ទ​ដៃម៉ាក VIVO ពណ៌ក្រហម០១​គ្រឿង​។

   ប្រភពដដែលបន្តថា នៅថ្ងៃទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ជនសង្ស័យ​បានប្រេី​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ភា​ រុន​ ឆាត​ទៅកាន់​គណនី​ហ្វេសប៊ុក​របស់​ជនរងគ្រោះ​ឈ្មោះ​ Phearin Pho តាមរយៈ​ Video call ទៅ​ជនរងគ្រោះ​ឱ្យមេីល​ប្រដាប់​ភេទ​របស់​ខ្លួន​ជា​ច្រើន​លេីក​ច្រើន​សា និង​បាន​សរសេរ​សារ​ជាអក្សរ​ “សុំទោស​អូន  បង​ឃ្លាន​ណាស់រាល់ថ្ងៃ បងប្រេីតែដៃឡេីង​ក្រលិត​អស់ហេីយ​”  ពេល​នោះ​ជនរងគ្រោះ​បាន​តប​សារ​ជាអក្សរ​វិញ​ថា “ឆ្កួត​ពេក​ហេីយ​” រួច​ជនសង្ស័យ​សរសេរ​សារ​ជាអក្សរ​ទៀតថា “អូន​មេីល​បងសាប់ក្ត​ឱ្យចេញ​ទឹក​សិនទៅ​” ។  បន្ទាប់​មក​ជនសង្ស័យ​បាន​តេតាម​ Video call ច្រើន​ដងទៀត តែ​ជនរងគ្រោះ​មិនបានលេីក​ រួច​ជនសង្ស័យ​បាន​ផ្ញើ​វីដេអូ​អាសអាភាស​បង្ហាញ​ប្រដាប់​ភេទ​របស់​ខ្លួន​ឱ្យជនរង​គ្រោះ​មេីល​ ។ លុះព្រឹក​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ជនរងគ្រោះ​បាន​មកដាក់​ពាក្យ​បណ្ដឹង​នៅអធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាល​ស្ទឹង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​បញ្ជូន​មកកាន់អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំណុំរឿងតាម​នីតិវិធី​ច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖