ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ៖ នារី មានភារៈកិច្ច ជួយសង្គម គ្រប់កាលៈទេសៈ មិនអាចខ្វះបាន នារីជាឆ្អឹងខ្នងដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ នារីមានភារៈកិច្ច ជួយសង្គម គ្រប់កាលៈទេសៈ មិនអាចខ្វះបាន នារីជាឆ្អឹងខ្នងដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ លោកស្រី បានបញ្ជាក់បែបនេះ ក្នុងពិធី ជាអធិបតីភាព បូកសរុបលទ្ធផលការងារកិច្ចការ នារីឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងកិច្ចការនារី នៅថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សណ្ឋាគារភ្នំពេញ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន
បានថ្លែងនូវការកោតសរសើរចំពោះក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ថ្នាក់ដឹកនាំនិងមន្ត្រីទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន តាមរយៈ ការងារបញ្ជ្រាប យេនឌ័រតាមវិស័យ និងការតាក់តែងគោល នយោបាយ, ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយនិងបង្កើនការយល់ដឹងជាសាធារណៈ ការអភិវឌ្ឍធនធានមនុស្សនិងប្រសិទ្ធភាពស្ថាប័ន និងកិច្ចស ហការអន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្តែងនូវការអបអរសាទរចំពោះការបញ្ចប់ព្រឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ នៃការរីករាយដាលជម្ងឺកូវីដ-១៩ នៅកម្ពុជា ដែល នេះសបញ្ចាក់ពីការគិតគូខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានធានាបាននូវសុខសុវត្ថិភាព សុខ ភាពជូនប្រជាជនទូទាំងប្រទេសដោយការទទួលការចាក់វាក់សាំងតាំងពីដូសទី១ រហូតដូសជម្រុញដល់មនុស្សគ្រប់វ័យ ។
ទន្ទឹងនឹងការបើកប្រទេសវិញនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតបានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នអនុវត្តន៍តាមវិធានសុខាភិបាល ៣កុំ៣ការពារ ឲ្យបានគ្រប់ពេលវេលា ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នូវទម្រង់ថ្មីគ្រប់ប្រភេទ ទើបយើងអាចទទួលនូវសុខដុមរមនា និងការអភិវឌ្ឍ លើគ្រប់វិស័យបន្តទៀត៕

ដោយ៖ សំរិត


ចែករំលែក៖