ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង ៤០នាទីយប់ កំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ  ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមន ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ សៀង ជាហេង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

+ ដកហូតបានវត្ថុតាងមាន ៖ 

– ក្រាមពណ៌សថ្លា ០១ កញ្ចប់ថង់ធំល្មម។

-ម៉ូតូ០១គ្រឿងម៉ាកហ្វីណូ ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ១AL.៣៨២៦។

+លទ្ធផលតេស្តទឹកនោមវិជ្ជមាន (មានសារធាតុញៀន)។

+លទ្ធផលតេស្តស្វែងរកជំងឺ COVID-19 អវិជ្ជមាន(គ្មានជំងឺកូវីដ-១៩)។

 ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

ដោយ៖ជីណា


ចែករំលែក៖