ព័ត៌មានទាន់ហេតុការណ៍៖

សមាគមនារី ខេត្តពោធិ៍សាត់ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ …!!

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមាគមនារី ខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភថវិកាចំនួន ៣.៥០០ដុល្លារ (បីពាន់ប្រាំរយដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន ៦២៨ខ្នង សម្រាប់អតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ 3,500ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមួយទៀត មានតម្លៃ 270ដុល្លារអាមេរិក។ ដោយឡែកនារសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ផ្តល់បទសម្ភាសលើប្រធានបទ ៣ ដូចខាងក្រោម៖ 

១. ស្តីពី សមិទ្ធផលនៃការអនុវត្តគម្រោងក្រោមជំនួយឧបត្ថម្ភពី កាកបាទក្រហមសិង្ហបុរី ជូនដល់កាកបាទក្រហមកម្ពុជា។

២. ស្តីពី សមិទ្ធផលនៃការអនុវត្តគម្រោងក្រោមជំនួយឧបត្ថម្ភពី កាកបាទក្រហមកូរ៉េ ជូនដល់កាកបាទក្រហមកម្ពុជា។

៣. ស្តីពី សមិទ្ធផលនៃកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា។

សមិទ្ធផលនៃការអនុវត្តគម្រោង/កម្មវិធីទាំង៣ខាងលើនេះ បានចូលរួមចំណែកលើកកម្ពស់សុខភាពអនាម័យរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងសិស្សានុសិស្សនៅតាមសាលារៀន ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលបានជីវភាពខ្វះខាតឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

ដោយ ៖ សិលា


ចែករំលែក៖