ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ករណីចរាចរ​ប្រាក់ដុល្លារក្លែងក្លាយនិងប៉ុនប៉ងលួចម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យប្រុសស្រី០២នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានធ្វើការបង្ក្រាបឃាត់ខ្លួនករណីចរាចរ​ប្រាក់ដុល្លារក្លែងក្លាយ និងករណីប៉ុនប៉ងលួច(ម៉ូតូ)។

ការចុះបង្ក្រាបករណីខាងលើនេះនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន

១-ឈ្មោះ ម៉ាន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិមិត្ត​ភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

២-ឈ្មោះ ថិត សា ភេទស្រី អាយុ​១៦ឆ្នាំ មានទី​លំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចចាប់យកវត្ថុតាង៖

-ក្រដាសប្រាក់ដុល្លារក្លែង​ក្លាយ​ប្រភេទ​ ៥០ដុល្លា​រសហរដ្ឋអាមេរិកចំនួន​ ០៦ សន្លឹក 

-ប្រាក់រៀល ចំនួន ២៧,០០០ រៀល

-ទូរស័ព្ទដៃស៊េរីចាស់ ចំនួន ០១ គ្រឿង

-កាបូបប្រាក់ ចំនួន ០១ 

-ស្រោមដៃ ចំនួនន ០១ គូ 

-ដែកកែងចុងស្រួច រាងអក្សរអិល សម្រាប់កាច់សោ.កម៉ូតូ ចំនួន ០១ 

-កាវស្អិត ចំនួន ០១ កំប៉ុង 

-ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១JC-៥៧៤០ លេខតួ-លេខម៉ាស៊ីន ៩៦៧៣៨៤៤។ 

សូមបញ្ជាក់ថា នៅថ្ងៃកេីតហេតុខាងលេី​ ជនសង័្សយបានធ្វើសកម្មភាពយកក្រដា​សប្រាក់​ដុល្លារក្លែងក្លាយទៅទិញអីវ៉ាន់នៅតូបលក់អីវ៉ាន់របស់ជនរងគ្រោះ ឈ្មោះ ឆាយ សុភាព ហៅ ទុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្រុម០៣ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ហើយភ្លាមៗនោះជនរងគ្រោះបាន​ដឹងច្បាស់ថា​ នោះគឺជាប្រាក់ដុល្លាក្លែងក្លាយ​ ដែលជនសង័្សយយកមកធ្វេីចរាចរណ៍​ ទទេីបផ្តល់ព័ត៌មានដល់សមត្ថកិច្ចចុះមកបង្ក្រាបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវនគរបាលស្រុកក​សាង​សំណុំ​រឿងបញ្ជូនមកការិយា​ល័យជំនាញដើម្បីចាត់ការតាមនីតិវិធី​ច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖