ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ធុនធំ​​បេីក​កៀរ​រថយន្ត​ព្រូសនៅផ្លូវលេខ៣៧១​ រងការ​ខូចខាត​យ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត​ធុនធំ​ ប្រភេទ​សណ្តោង​ទូកុងតឺន័រ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ បានជ្រុល​ទៅ​កៀរ​​រថយន្ត​ Toyota Prius ដែល​បេីក​ក្នុង​ទិស​ស្របគ្នា​ បណ្ដាល​ឱ្យរងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​យ៉ាងដំណំ ដែលហេតុការណ៍នេះបង្កឡេីង​នៅ​វេលា​ម៉ោង​១០និង​២០នាទីយប់​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ត្រង់ចំណុច​ដេប៉ូ​ប្រេង​ឥន្ធនៈ​តេលា​ ផ្លូវ​លេខ៣៧១​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​  រាជធានី​ភ្នំពេញ​   

    បេីតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើត​ហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បេីក​រថយន្ត​ម៉ាកនីស្សាន់ធុនធំ​ ប្រភេទសណ្តោង​កុងតឺន័រ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A- 8709 បេីក​តាម​បណ្ដោយ​ផ្លូវ​លេខ៣៧១​ ​ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់ចំណុច​កេីត​ហេតុ​ដែរលជា​ផ្លូវ​ចង្អៀត​ហេីយ​មេឃ​កំពុង​ភ្លៀង​ផង​នោះ​ក៏ស្រាប់​តែ​មាន​បុរស​ម្នាក់​បេីក​រថយន្ត​ម៉ាក​Toyota Prius ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BN -0834​ ដែល​រួម​ដំណើរ​ជាមួយ​នឹង​នារី​២ទៅ៣នាក់​ ធ្វើ​ដំណើរ​ស្រប​ទិសគ្នា​ ហើយ​ប្រឹង​បេីក​រុល​ទៅ​មុខ​ខាង​ស្ដាំ​ដៃ​ ក៏ត្រូវរថយន្ត​សណ្តោងទូកុងតឺន័រ​បេីក​ងាក​ស្ដាំ​បន្តិច​ក៏ជ្រុល​ទៅ​កៀរ​រថយន្ត​ Prius បណ្ដាល​ឲ្យ​ក្រពឹត​ថ្ពាល់​មុខ​ចំហៀង​ខាង​ឆ្វេង​និង​ធ្លាក់​កាង​មុខ​ខូចខាតខ្ទេចខ្ទី ។ដោយ​ឡែក​ រថយន្ត​សណ្តោង​ទូកុងតឺន័រ​អត់​មាន​រងការ​ខូចខាត​អ្វី​នោះ​ទេ​ ហើយ​ក៏មិន​មាន​មនុស្សណាម្នាក់រងរបួស​ ឬស្លាប់នោះដែរ ។

    ក្នុង​ហេតុការណ៍​នេះ​ ភាគី​ទាំង​សងខាង​ បាន​នាំគ្នា​ប្រកែក​យកត្រូវ​រៀង​ៗខ្លួន​ ដោយ​មិន​គិត​ពី​ការ​កក​ស្ទះ​ចរាចរណ៍​ដល់​អ្នក​ដំណើរ​ដទៃទៀត​នោះទេ​  ។ តែចុងក្រោយ​សមត្ថកិច្ច​មូលដ្ឋានបាន​ចុះ​ទៅ​កន្លែង​កេីតហេតុបានធ្វេីការសម្របសម្រួលដល់ភាគីទាំងពីរ​ ​ទេីបខាង​ភាគីរថយន្ត​សណ្តោង​កុងតឺន័រ​ជួយ​ចេញ​ថ្លៃ​ជួសជុល​ទៅឱ្យខាងរថយន្ត​​Toyota Prius ពាក់​កណ្តាល​ដេីម្បី​បញ្ចប់​រឿង​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖