ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃសុក្រទី២៤ ខែធ្នូ ឆ្នាំ២០២១នេះថា៖ ពួកយើងប្រឹងប្រែងណាស់ ពួកយើងមានឆន្ទៈតែមួយ នៅពេលការបញ្ចូលលេខជូននរគបាលរាជធានីភ្នំពេញចប់សព្វគ្រប់ ជនស៉ីវិលប្រើវិទ្យុនគរបាលជាតិ ត្រូវតែបង្ក្រាប គ្មានពាក្យ សម្រួល។
ប្រធាននាយកដ្ឋានវិទ្យុទាក់ទងរូបនេះ បានបញ្ជាក់បន្ថែមថា អ្នកកំពុងលួចលេខនគរបាលជាតិប្រើ អ្នកលួចបង្កើតស្ថានីយខុសច្បាប់ អ្នកលួចចម្លងលេខនគរបាលជាតិលក់ អស់លោកលោកស្រីនៅមានឱកាសកែខ្លួនមុនពេលការបញ្ចូលលេខនគរបាលរាជធានីភ្នំពេញបានបញ្ចប់។ លោក សង្កត់ធ្ងន់ថា៖ មនុស្សដឹងខុសចេះកែខ្លួនគឺជាមនុស្សទេព។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ តាមអនុក្រឹត្យនោះសម្ដេចតេជោ ហ៊ុន សែន បានផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ខណៈលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសវិញ៕
ដោយ៖ស តារា