ព័ត៌មានទាន់ហេតុការណ៍៖

Man City បន្តក្តីសង្ឃឹមរកបាន៣ពិន្ទុបន្ថែមទៀតពេលប៉ះក្រុមភ្ញៀវ Leicester City រាត្រីនេះ

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City សង្ឃឹម​ថា ​នឹង​បន្ត​ការ​ឈ្នះ​ពាន Premier League ដែល​ឈរ​នៅ​៨​ប្រកួត​នៅ​ពេល​ដែលម្ចាស់ការពារជើងឯកត្រូវប៉ះ Leicester City នៅ​កីឡដ្ឋាន Etihad នៅរាត្រី​ថ្ងៃ​អាទិត្យនេះ។

ក្រុមម្ចាស់ផ្ទះ Manchester City ឈរលើកំពូលតារាងមាន៤៤ពិន្ទុ នាំមុខក្រុម Liverpool ៣ពិន្ទុឆ្លងកាត់ការប្រកួត១៨លើក។ Manchester City បានឈ្នះការប្រកួត Premier League ចុងក្រោយរបស់ពួកគេក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន St. James’ Park ទល់នឹងក្រុម Newcastle United ដោយពង្រីកការឈ្នះរបស់ពួកគេដល់ទៅ៨ដង។ ចំណែកការប្រកួត Premier League ចុងក្រោយរបស់ Leicester City បានយកឈ្នះ​ ៤-០លើក្រុម Newcastle United នៅផ្ទះដោយធ្វើឱ្យពួកគេឈរនៅលេខរៀងទី៩មាន២២ពិន្ទុ។

នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយក្នុងការប្រកួត Premier League ដោយក្រុម Manchester City បានយកឈ្នះ ១-០ នៅកីឡដ្ឋាន King Power ក្នុងខែកញ្ញា ពេលនោះកីឡាករ Bernardo Silva ជាអ្នករកបាន១គ្រាប់ឲ្យ Man City នៅនាទី៦២។

ខ្សែបម្រើឈានមុខ Silva របស់ Manchester City ស៊ុតបញ្ចូលទីបាន៧គ្រាប់ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៥ក្នុងចំណោមកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេក្នុងរដូវកាលនេះ។ ចំណែកខ្សែប្រយុទ្ធ Jamie Vardy គឺជាកីឡាករលេចធ្លោរបស់ Leicester ដោយស៊ុតបាន៩គ្រាប់ ហើយកំពុងឈរចំណាត់ថ្នាក់លេខ៣សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគនារដូវកាល២០២១-២០២២នេះ។

ក្រុមម្ចាស់ផ្ទះ Manchester City មានភាពស្វិតស្វាញក្នុងការយកឈ្នះលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ ដោយឈ្នះចំនួន៧ដង ស្មើម្តង និងចាញ់តែ១ប៉ុណ្ណោះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៩។ Man City មាន​ប្រវត្តិ​ឈ្នះ​៤​ប្រកួត​ក្នុង​ផ្ទះ​គិត​ដល់​ថ្ងៃ​ទី​២១ វិច្ឆិកា ទល់​នឹងក្រុមEverton។ ក្នុង​ការ​ប្រកួត​លីគ​​របស់​ពួក​គេ​ក្នុង​រដូវ​កាល​នេះក្រុម Leicester ឈ្នះ​២ ស្មើ​៣ និង​ចាញ់​៣ ដែលលើកចុងក្រោយដែលពួកគេទទួលបានជ័យជម្នះនៅក្រៅដីគឺថ្ងៃទី២៤ ខែតុលា ទល់នឹងក្រុម Brentford។ ManCity បានឈ្នះការប្រកួតលីគចំនួន៨ប្រកួតជាប់ៗគ្នាក្នុងរដូវកាលនេះខណៈដែល Leicester ឈ្នះ​២ ស្មើ​២ និង​ចាញ់​២ ក្នុង​៦​ប្រកួត​ចុង​ក្រោយ​។ ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅរាត្រីថ្ងៃអាទិត្យនេះ វេលាម៉ោង១០ម៉ោងនៅកម្ពុជា៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖