ក្របខ័ណ្ឌ Premier League បានពន្យារពេលការប្រកួតរវាងក្រុម Everton នៅក្នុងទឹកដី Burnley នៅរាត្រីថ្ងៃអាទិត្យនេះដោយសារតែមានករណីឆ្លងជំងឺ COVID-19 និងបញ្ហាកីឡាកររបួស។
ដើមឡើយក្រុម Everton ត្រូវបានលីគបដិសេធក្នុងការដាក់ពាក្យសុំឱ្យការពន្យារពេលការប្រកួត ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ Premier League កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ខ្លួនបានពិនិត្យមើលសំណើរបស់ក្លិបបន្ទាប់ពីមានកីឡាកររបួសបន្ថែមទៀតដល់ក្រុម។ មានន័យថាការប្រកួតចំនួន៣ក្នុងចំណោមការប្រកួតកំពូលរបស់អង់គ្លេសទាំង៩ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យឥឡូវត្រូវបានពន្យារពេល។
កាលពីថ្ងៃព្រហស្បតិ៍ការប្រកួតរបស់ Liverpool ទល់នឹង Leeds នៅកីឡដ្ឋាន Anfield និងការទៅលេងរបស់ Watford ទៅកាន់ Wolves ត្រូវបានពន្យារពេលដោយសារតែករណីឆ្លងជំងឺ COVID-19 ។
ក្នុងការប្រកាសពីការពន្យារពេលនៃការប្រកួតនៅថ្ងៃអាទិត្យនេះដែលគ្រោងនឹងចាប់ផ្តើមប្រកួតនៅរាត្រីនេះ Premier League បានអះអាងថា ក្រុមប្រឹក្សាភិបាលអាចធ្វើការសម្រេចចិត្តរបស់ខ្លួនមុនថ្ងៃ Boxing Day ដើម្បីផ្តល់ភាពច្បាស់លាស់ដល់ក្លិបនានា និងអ្នកគាំទ្ររបស់ពួកគេ។ ករណីនេះនាំមកនូវចំនួនការប្រកួត Premier League ដែលបានពន្យារពេលក្នុងខែធ្នូដល់ទៅ១៣ប្រកួត។
កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកម្មវិធីដើម្បីពន្យារការប្រកួតនៅកីឡដ្ឋានTurf Moor ត្រូវបានគេច្រានចោល លោក Rafael Benitez គ្រូបង្វឹក Everton បាននិយាយថា លោកពិតជាភ្ញាក់ផ្អើលដែលមានការប្រកួត។គាត់បានពន្យល់ថា គាត់នៅសល់តែកីឡាករក្រៅទីលានចាស់ចំនួន៩នាក់ និងអ្នកចាំទី៣នាក់ប៉ុណ្ណោះដែលត្រូវជ្រើសរើស ដោយសារការផ្ទុះឡើងនៃ Covid-19 ។
ជុំចុងក្រោយនៃការធ្វើតេស្ដលើកីឡាករ និងបុគ្គលិកក្នុងក្របខ័ណ្ឌកំពូលបានបង្ហាញពីកំណត់ត្រាវិជ្ជមានចំនួន៩០ ប៉ុន្តែក្លិបនៅ Premier League បានសម្រេចចិត្តកាលពីថ្ងៃចន្ទថា នឹងមិនធ្វើការផ្លាស់ប្តូរណាមួយចំពោះកាលវិភាគពិធីបុណ្យណូអែលនោះទេ។ នៅក្នុងកិច្ចប្រជុំនោះ ក្លិបត្រូវបានណែនាំថា ប្រសិនបើពួកគេមានកីឡាករ១៣នាក់ បូករួមទាំងអ្នកចាំទីម្នាក់ ពួកគេគួរតែបំពេញការប្រកួតរបស់ពួកគេ។
ទន្ទឹមនឹងនេះការប្រកួតលើកទី៣ជាប់ៗគ្នាដែលក្រុម Burnley បានពន្យារពេលដោយសារតែការផ្ទុះឡើងនៃ Covid-19។ មាន២ពិន្ទុពីសុវត្ថិភាព និងឈរនៅលេខរៀងទី១៨ក្នុងតារាង ក្រុមនេះមិនបានលេងមួយប្រកួតទេ ចាប់តាំងពីប្រកួតស្មើ ០-០ ជាមួយ West Ham កាលពីថ្ងៃទី១២ ខែធ្នូ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)