ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សិស្សដែលមានវិជ្ជមានកូវីដ-១៩ សម្ដេចអនុញ្ញាតឱ្យប្រលងបាក់ឌុបធម្មតា នៅមន្ទីរពេទ្យតែម្ដង ដោយមានគ្រូពេទ្យ និងគ្រូ អនុរក្ស នៅតាមដានស្ថានភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សិស្សដែលមានវិជ្ជមានកូវីដ-១៩ សម្ដេចអនុញ្ញាតអោយប្រលងបាក់ឌុបធម្មតា នៅមន្ទីរពេទ្យតែម្ដង ដោយមានគ្រូពេទ្យ និងគ្រូ អនុរក្ស នៅតាមដានស្ថានភាព។ សម្តេចតេជោ ហ៊ុនសែន បាន មានប្រសាសន៍ក្នុងពិធីអញ្ជើញ អញ្ជើញទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ២.៣លានដូស   

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា អំណោយរបស់អូស្ត្រាលីនាពេលនេះ ជាកាយវិការដ៏ល្អប្រពៃ ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការរាលដាលកូវីដ-១៩ និងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការការពារ ខណៈវីរុសបំប្លែងថ្មី «អូមីក្រុង» មានការឆ្លងលឿន ជាងវីរុសបំប្លែងថ្មីដែលតា និង អាល់ហ្វា។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា នៅថ្ងៃនេះមានករណីឆ្លងថ្មី កូវីដ-១៩ចំនួន១៥ករណី ជាករណីនាំចូលមកពីក្រៅប្រទេស ប្រភេទអូមីក្រុង ដែលនាំអោយករណីឆ្លងវីរុសកូវីដ១៩អូមីក្រុងនៅកម្ពុជាកើនដល់៣១នាក់ ក្នុងនោះ៣នាក់បានជាសះស្បើយហើយ។

សូមបញ្ជាក់ថា, នៅរាត្រី ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ទៅទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ។

កម្ពុជាគឺជា​ប្រទេស​ដែល​រកបាន​វ៉ាក់សាំង​បាន​លឿន​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ ។ តាមរយៈ​ផែនការ​មួយ​ច្បាស់លាស់​ទាំង​ការ​ ទិញជំនួយ​ពី​ប្រទេស​ជា​មិត្តនិង​មជ្ឈមណ្ឌល​កូវ៉ាក់​នោះមកដល់​ពេល​នេះកម្ពុជា​រក​បាន​វ៉ាក់សាំង​សរុប​ជាង ៤០ ​លានដូស​»​។

ភាពជោគជ័យ​របស់​កម្ពុជា​លើ​ការរកបាន​វ៉ាក់សាំងនិង​ការសម្រេច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ស្ទើរតែ​ ១០០ ​ភាគរយលឿន​ជាង​ផែនការ​គ្រោងទុក​នេះ នាំឱ្យ​អង្គការ​សុខភាព​ពិភពលោក អង្គការ​ដៃគូ​អភិវឌ្ឍន៍និង​ប្រទេស​ជាច្រើនបង្ហាញ​នូវ​ការស្ញប់ស្ញែងនិង​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-១៩ ធ្វើឱ្យ​កម្ពុជា​ឆ្លង​ផុតពី​ហានិភ័យនិង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ហើយ​កំពុង​បើក​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ​ផងដែរ​៕

ដោយ ៖ សិលា


ចែករំលែក៖