ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ចង់ឱ្យមានការផលិតអាវុធធុនស្រាលក្នុង ប្រទេស !

ចែករំលែក៖

ភ្នំពេញ៖ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន ស្នើដល់អនុព័ន្ធយោធាចិនក្នុងការទាក់ទងវិនិយោគិនចិន មកវិនិយោគបើករោងចក្រផលិតអាវុធធុនស្រាលនៅ កម្ពុជា នាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា, ថ្លែងក្នុងពេលពិធីសម្ពោធអាគារស្នាក់នៅ ក៏ដូចជាបិទ និងបើកវគ្គហ្វឹកហ្វឺនអង្គរក្សពិសេសនៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនបញ្ជាការភ្នំស្រង់ ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ លោក ហ៊ុន ម៉ាណែត បានថ្លែងថាការអាចផលិតអាវុធ ក្នុងប្រទេសដោយខ្លួនឯងបានគឺជាការធានានូវ ឯករាជ្យម្ចាស់ការ បង្កើនជំនាញបច្ចេកទេសផលិត និង ធានាដល់ការហ្វឹកហ្វឺនផងដែរ។

លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ខ្ញុំចង់បានលទ្ធភាព នៃទំនើបកម្មការ ផលិតយ៉ាងហោចណាស់ អាវុធធុនស្រាលនៅក្នុងប្រទេស របស់យើង ខ្ញុំចង់ឱ្យបានមានឆាប់ៗ។ ប្រទេសជិតខាងគេ មានអស់ហើយ ប្រទេសថៃ ឡាវ វៀតណាម គាត់ផលិត ខ្លួនគាត់ ចឹងហើយយើងមិនបាច់ទៅទិញពីណានោះទេ។

លោកបន្តថា, យើងផលិតក្នុងប្រទេសតែម្តង ចំណេញទាំងបច្ចេកទេស ខ្មែរយើងចេះផលិត ចំណេញទាំងការធានាម្ចាស់ការ ហ្នឹង ហើយការកំណែទម្រង់ឯករាជ្យ ម្ចាស់ការ ការធានាការ ហ្វឹកហ្វឺន និងធានាគ្រប់វិស័យ។ ព្រឹកមិញ ខ្ញុំបាននិយាយ ជាមួយនឹងអនុព័ន្ធយោធាចិន សង្ឃឹមថានឹងហៅអ្នក វិនិយោគ វិនិយោគនៅហ្នឹង ផលិតហើយយើងស្វាគមន៍ អ្នកវិនិយោគទាំងអស់ ឥណ្ឌូនេស៊ីក៏មកបានទាំងអស់»។

បើតាមលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានលើកឡើងថា, ដើម្បី បង្កើនសមត្ថភាពទ័ពឱ្យខ្លាំងក្លាទៅបានកងទ័ពត្រូវមាន កំណែទម្រង់៣ធំៗ គឺកំណែទម្រង់រចនាសម្ព័ន្ធ ការកសាង ធនធានមនុស្ស និងការធ្វើទំនើបកម្មគ្រឿងសព្វាវុធ។

សូមបញ្ជាក់ថា, កងទ័ពកម្ពុជា កំពុងប្រមូលអាវុធរបស់អាម៉េរិក រក្សាទុក អាចនឹងកំទេចចោលផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖