ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាព​ប្រមូល​សំណៅឯកសារ និងស​ម្ភារហាមឃាត់ ប្រឡងយក សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី១ នៃដំណើរការ​ សំណេរ​នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២៧ ធ្នូ​​ ២០២១  តាម​រយៈការប្រមូលយកសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជន ដោយគណៈកម្មការអនុរក្ស មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ គ្មានករណីនាំ​យក​សំណៅឯកសារ និងសម្ភារៈហាមឃាត់ឡើយ។ 

សូមបញ្ជាក់ថា, បេក្ខជនបានគោរពតាមការណែនាំរបស់គណៈមេប្រយោគ និងបទប្បញ្ញត្តិរបស់ក្រសួងអប់រំ  យុវជន និងកីឡា​ ដោយពុំបាននាំចូលនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗឡើយ។ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕

ដោយ ៖ សិលា


ចែករំលែក៖