ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចដីឡូត៍ ផ្លូវលេខ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

  លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឈ្មោះ វ៉ាន់ សេរីវុទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅដីឡូត៍ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រួមជាមួយនឹងសម្ភារដកហូតបានមានម្សៅសថ្លាចំនួន១២កញ្ចប់តូចៗ ។ ចំពោះលទ្ធផលតេស្តទឹកនោមវិញគឺជនសង្ស័យវិជ្ជមានសារធាតុញៀន។ រីឯលទ្ធផលធ្វើតេស្តស្វែងរកជំងឺ COVID-19 គឺ អវិជ្ជមាន(គ្មានជំងឺកូវីដ-១៩ទេ)។

ក្រោយកើតហេតុជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងយើងបានធ្វើការនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖