ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១

ចែករំលែក៖

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ នេះ នៅមណ្ឌលសំណេរវិទ្យាល័យព្រះស៊ីសុវត្ថិ។ 

សូមប្អូនៗបេក្ខជនទាំងអស់ខិតខំប្រឹងប្រែង និងផ្ដោតអារម្មណ៍ចំពោះការប្រឡងអោយបានល្អដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ។ ក្រុមគ្រួសារស.ស.យ.ក. ក៏សូមជូនពរឲ្យប្អូនៗទទួលបានជោគជ័យក្នុងការប្រឡង និងទទួលបានលិទ្ធផលល្អគ្រប់ៗគ្នា។

សូមបញ្ជាក់ថា, ការ​បើក​ហឹប​វិញ្ញាសា​នៅ​តាម​បន្ទប់​ប្រឡង​សម្រាប់​​ព្រឹក​ថ្ងៃ​ទី​១ នៃ​ដំណើរ​ការ​សំណេរ​ ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិតាំងពីព្រឹក គឺនៅ​តាម​មណ្ឌល​ប្រឡងទូទាំងប្រទេស​ មាន​ការ​បើក​ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​វិញ្ញាសា​ ដោយ​មាន​ការ​អញ្ជើញចូលរួម​ពីព លោក លោកស្រី ថ្នាក់​ដឹក​នានាំលោលគណៈ​អភិបាល​រាជធានី​ ខេត្ត​ គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​ គណៈកម្មការអប្បមាទ​ទូទាំង​ប្រទេស​ ជំនួយការ​អប្បមាទទូទាំង​ប្រទេស​ ប្រធាន​ អនុប្រធាន​មណ្ឌល​ អ្នក​ត្រួត​ពិនិត្យ​តាម​អាគារ​ អង្គភាពប្រឆាំងអំពើពុករលួយ និង​អ្នក​ពាក់ព័ន្ធ​ ចូល​រួម​ដើម្បី​ពិនិត្យ​ភាព​បិទ​ជិត​ មាន​បិទ​ស្កុត​ និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា​ នៅ​ចំពោះ​មុខ​បេក្ខជន៕

ដោយ ៖ សិលា


ចែករំលែក៖