ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃរបស់រដ្ឋនៅស្រុកឱរ៉ាល់ជាច្រើនកំពុងក្លាយទៅជាកាប់ទន្រ្ទាន ឈូសឆាយ យកជាកម្មសិទ្ធិ ពេញបន្ទុកទៅហើយ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ​ដី​ព្រៃរបស់​រដ្ឋ​រាប់រយរាប់​ពាន់​​​​ហិ​ក​តា​​​កំពុង ​ត្រូវ​បានជន​ខិល​ខូច​​រំ​លោភ​​ឈូស​​ឆាយ​ ​តាម​​រយ​:​​រូប​​ភាព​​​ទិញ​​លក់​​ ពី​​ពល​រដ្ឋ​​ក៏​​កំ​ពុង​​កើត​មាន​​ស្ទើរ​​គ្រប់កន្លែង​ក្នុង​ស្រុក​​ឱ​រ៉ា​ល់ សូម្បីតែអ្នកមានគ្រឿងចក្រក៏មានហាងឆេងដែរ ក្នុងការជួលវ៉ៃព្រៃ ឈូសឆាយ យ៉ាងអនាធិបតេយ្យ ក្នុងនោះបទល្មើសព្រៃឈើ ក៏ដឹកជញ្ជូនរាល់ថ្ងៃ កាត់មុខស្នាក់ការសមត្ថកិច្ច មន្ត្រីជំនាញគ្រប់ស្ថាប័ន ។

ប៉ុន្តែមិន​ទាន់​ឃើញ​អាជ្ញាធរ និង​ជំនាញ​ពាក់​ព័​ន្ឋ​ចាត់វិធានការ​លើ​បបុគ្គលទាំងនោះនៅឡើយ​ទេ ហាក់សម្ងំទាញយកប្រយោជន៍រៀងៗខ្លួន ។ ជាក់ស្តែង​ដី​ព្រៃរបស់​រដ្ឋ​រាប់រយ​ហិ​កតា ដែល​ស្ថិត​នៅ​ចំណុច​(​សុរិយា​) ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​បច្ចុប្បន្ន​ត្រូវ​គេ​ដឹង​ថា មេ​ឈ្មួញ​ឈើ និង​បក្សពួក មានទាហាន និង​ប៉ូលិស ឈូស​ឆាយ​កាប់​ទន្ទ្រាន​យក​ និង​បោះបង្គោល​ព្រំ​ដី​ចែក​គ្នា​លក់​ជា​បន្ដបន្ទាប់ រហូត​កើត​មាន​ជម្លោះ​ប្តឹងប្តល់​គ្នា​ទៀត​ផង តែថ្នាក់លើស្ងាត់អោយឈឹង។ សូមក្រុមការងារដែលចុះបង្ក្រាបការទន្ទ្រានដីរដ្ឋមេត្តាចុះស្រាវជ្រាវផង ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ។ 

សូមបញ្ជាក់ថា, ទាក់ទិន​ទៅ​នឹង​ការ​ទន្ទ្រាន​ចូល​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ​ខាងលើ​នេះ ប្រជាពលរដ្ឋ​អ្នក​រស់នៅ​ភូមិ​ថ្មី ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ បានអះ​​អាង​ឲ្យ​ដឹង​ថា,  ដី​

នៅ​តំបន់​នោះ គឺជា​ដី​ស្ថិតក្រោម​​ការ​គ្រប់គ្រង​របស់​ដែនជំរកសត្វព្រៃ​ភភ្នំឱ​រ៉ា​ល់ ដែល​មាន​លោក ហ៊ុ​ល ម៉ា​រា​៉ ជា​ប្រធាន ហើយកំពូលមនុស្សខាងយកលុយពីបទល្មើសព្រៃឈើ ។ ក្នុង​នោះ​ពលរដ្ឋ​មមិនដែល ហ៊ាន​ចូល​កាប់​គាស់​ដើម្បី​ធ្វើស្រែ​ចម្ការ​នោះ​ទេ ព្រោះ​មានការ​ហាម​ឃាត់​ពី​​​​សំណាក់​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ បើ​អ្នក​ណា​ហ៊ាន​ចូល​ច្បាស់​ជា​ត្រូវ បង្ក្រាប​ ឃាត់ខ្លួនជា​មិន​ខាន ។ បុគ្គល ហ៊ុ​ល ម៉ា​រា​៉ បើនិយាយពីបញ្ហាបទល្មើសព្រៃឈើឈើវិញ ឈ្មួញស្ទើរជាដៃគូរបស់គាត់ទៅហើយ ខណះឡានដឹកឈើកាត់មុខស្នាក់ការរាល់យប់ ក៏បុគ្គលនេះ សំបូរល្បិចកន្ទេលធំបន្លំដេក ។ អ្នកភូមិនៅទីនោះលើកឡើងថា, តិចដោះសារថា, អត់ពាក់ព័ន្ធនឹងបទល្មើសទាំងនោះ ប្រយ័ត្នមាត់ផង អ្នកតាម្ចាស់ព្រៃ ស័ក្តិសិទ្ធិណាស់ ។ 

សូមជម្រាបជូនទៀតថា, ស្រាប់តែ​មក​ដល់​ពេល​នេះ ល្បី​ថា ដី​នៅ​តំបន់​​​​​នោះ​មាន​តម្លៃ ក៏​ឃើញ​មាន ឈ្មោះ ណុប ឌី ដែល​គេ​ស្គាល់​មេ​ឈ្មួញ​ឈើ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ និង​ឈ្មោះ ពៅ មន្ត្រី​យោធា​ពាក់​ផ្កាយ និង​ឈ្មោះ ផេង ម៉ា​នី​ត នាយ​ផ្នែក​រដ្ឋបាល​សរុប​​ការិយាល័យ​ទី​៨ ព្រមទាំង​លោកស្នងការ​រង​ខេត្តកំពង់ស្ពឺម្នាក់ និង​កូនចៅ​

ក្រោម​ឱវាទ​ខ្លះ​ផង បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ និង​បោះបង្គោល​ព្រំ​របង​ចែក​គ្នា​លើ​ដី​ព្រៃរបស់​រដ្ឋ ដែល​ពួក​គគេឈូស​ចែក​គ្នា​ដោយ​គ្មាន​ញញើត​ច្បាប់​សូ​ម្បី​បន្តិច ។ បុគ្គល ណុប ឌី មេខ្លោងធំជាងគេ ក្នុងការដឹកជញ្ជូនឈើ ជាដៃជើងសមត្ថកិច្ច អាជ្ញាធរ ជំនាញ គ្រប់ស្ថាប័នហើយ ។ 

ពាក់ព័ន្ធ​ការ​ទន្ទ្រាន​ដី​រដ្ឋ​ខាងលើ​នេះ​ដែរ លោក ណុ​ប ឌី ដែល​ជា​មេ​ខ្លោង​ បទល្មើសប្រមូលទិញ ដឹកជញ្ជូនឈើ និងមានគំនិតទុច្ចរិត ក្នុង​ការ​ឈូស​រំលោភ​យក​ដី​ព្រៃរបស់​រដ្ឋ​នេះ បាន​អះអាងដែរ​​​ថា ដី​ននៅតំបន់​ខាងលើ​នោះ គឺជា​ដី​របស់​ខ្លួន​ដែល​ទិញ​ពី​ពលរដ្ឋ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ផង​ដែរ ។ 

ក្នុងអំឡុងពេល​ឈូស​ឆាយ​នោះ​ទៀត​សោត តាម​ព​ត៌​មាន​ដែល​អអាជ្ញាធរទទួល​បាន គឺ​ពេល​ឈូស​គេ​ឃើញ​លោក​ប្រធាន​អង្គការ​មួយ ដែល​មមានតួនាទី​ការពារ​ដី​ព្រៃរបស់​រដ្ឋ ចុះ​ទៅ​តំបន់​នោះ​បម្រុង​ចាប់​ឃាត់​គ្រឿងចក្រ​ដែរ តែ​ឈ្មូ​ញ​បាន​បញ្ជា​ឱ្យ​កូនចៅ​បើក​គ្រឿងចក្រ​ទៅលាក់​​​ទុក​ននៅក្នុង​ព្រៃ​មាត់​ស្ទឹង រហូត​បណ្តាល​ឱ្យ​ទឹក​ហូរ​ចូល​ម៉ាសុឺន​ខូច​គ្រឿងចក្រ​ននោះទៀត​ផង ។ ក្រោយមក​មិនដឹង​ថា​យ៉ាងណា​ទៀត​ទេ ស្រាប់តែ​គេ​យក​

គ្រឿងចក្រ​ថ្មី​ទៅ​ឈូស ហើយ​ក៏​មិនឃើញ​វត្តមាន​លោក​ប្រធាន​អង្គការ​នោះ​ចូល​ទៅ​ឃាត់​គ្រឿងចក្រ​ដូច​មុន​ទៀត​ដែរ ទំនងសង្ស័យត្រូវថ្នាំសណ្ដំអស់ហើយ មើលទៅ។ 

ពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​ដែល​មើលឃើញ​ពី​ការ​ទន្ទ្រាន​កាន់កាប់​ពពីក្រុម​អ្នកមាន​អំណាច និង​លុយ បាន​សំណូមពរ​ដល់​អាជ្ញា​ធរគ្រប់​ជាន់​ថ្នាក់ ជា​ពិសេស​ជំនាញ​បរិស្ថាន សូម​មេត្តា​ចាត់​​វិធានការ​លើ​បុគ្គល​ដែល​ហហ៊ានរំលោភ​ដី​ព្រៃ​របស់​រដ្ឋ​យក​ទៅ​លក់ និង​ដកហូត​ដី​ដែល​គេ​ឈូស​​រំលោភ​យយកទុកជា​សម្បត្តិ​រដ្ឋ​វិញ​ផង ម្យ៉ាង​ដើម្បី​ទុកជា​ជំរក​សត្វព្រៃ ។

ពលរដ្ឋ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គណ​:​កម្ម​ការ​គ្រប់គ្រង​ដី​រដ្ឋ ព្រមទាំង​អាជ្ញាធរ​នឹង​មមិនព្រងើយកន្តើយ​ចំពោះ​រឿង​នេះ​ទេ ព្រមទាំង​មាន​វិធានការ​ឃាត់ខ្លួន​កក្រុមមនុស្ស​ទាំងនោះ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជាក់​ជា​មិន​ខាន ។

អ្វី​ដែល​ពលរដ្ឋ​ដឹង​នៅ​ពេល​នេះ គឺ​ក្រុម​មនុស្ស​ទាំងនោះ​កំពុង​សហការ​គ្នា​ជាមួយ​អាជ្ញាធរ និង​ជំនាញ ដើម្បី​រៀបចំ​ឯកសារ​សុំ​កាត់​ឆ្វៀល​ចេញ​ទៀត​ផង ហើយ​ពួក​គេ​បាន​យក​ដើមឈើ​ធំ​ៗ​ទៅ​ដាំ​ដើម្បី​ឱ្យ​មើលឃើញ​ថា ពួក​គេ​កាន់កាប់​យូរ​មក​ហើយ ។ 

ទាក់ទិន​ករណី​នេះ​ដែរ លោក ឌុ​ល សុខុម មេឃុំ​តា​សាល​បាន​ប្រាប់ និងទទួល​ស្គាល់​តាម​ទូរស័ព្ទ​ថា លោក​ទទួល​ដឹង​រឿង​ការ​ទិញ​លក់​ពពិតជាអាជ្ញាធរ​ភូមិ​ឃុំ​ដឹង​ឮ​ប្រា​កដ​មែន ចំណែក​រឿង​ឈូស​ឆាយ អាជ្ញាធរ​ភូមិ​ឃុំ​មិន​បាន​ដឹង​នោះ​ទេ គឺ​គេ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរិស្ថាន​ដែល​ឈរជើង​នៅ​តំបន់​នោះបំបិទភ្នែកអស់ហើយ គ្មាន​​អ្វីធំជាងដុល្លារទេ ហើយ​ភភាគច្រើន គេ​លួច​ឈូស​​​​នៅ​ពេល​យប់ ករណី​នេះ​លោក​នឹង​ចាត់​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ ។

ចំណែក​លោក ងួ​ន វាសនា អភិបាលស្រុក​ឱ​រ៉ា​ល់ និង​លោក ហ៊ុ​ល ម៉ា​រ៉ា នាយក​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ សម្ងំ ត្រជាក់មេជើងអស់​ទៅ​​ហើយ ។

ជុំវិញបញ្ហានេះ សារព័ត៌មានក្នុងស្រុក បានចុះផ្សាយ ជាមួយនឹងរាយការណ៍ជូន អាជ្ញាធរដែរ តែអស់លោកម្នាក់ៗ សម្ងំយករួចខ្លួន ប្រឹងទាញផលប្រយោជន៍ពីតំបន់នោះដែរ ។ ដោយចំពោះប្រជាពលរដ្ឋវិញ មិនហ៊ានទេ ខណៈគេថាដីរដ្ឋ ដីព្រៃ តែអស់លោក ទន្ទ្រាន ជាលក្ខណៈប្រព័ន្ធអស់ហើយ សូមខាងក្រសួងបរិស្ថាន មេត្តាចុះពិនិត្យមើលផង ដីមានតម្លៃ គេចាប់ផ្តើមទន្ទ្រានយកពេញបន្ទុក។ 

សព្វថ្ងៃនៅស្រុកឱរ៉ាល់ បទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃរបស់រដ្ឋដើរទន្ទឹមគ្នា មិនដឹងថា, ថ្នាក់លើគិតយ៉ាងដូចមេ្តច រហូតដល់ប្រជាពលរដ្ឋលើកឡើងថា តិចអស់លោកដែលទន្រ្ទាននោះ យកហេតុផល សុទ្ធតែប្រជាពលរដ្ឋ ជាលេសថា មិនហ៊ានបង្ក្រាបខ្លាចបាត់សន្លឹកឆ្នោត ! ធាតុពិតប្រជាពលរដ្ឋទេ ដែលព្រួយបារម្ភពី ការហិនហោចព្រៃរបស់រដ្ឋ ខណៈ ឈ្មួញ និងអ្នកមានអំណាច កំពុងទន្ទ្រាននេះ៕

ដោយ ៖ សិលា


ចែករំលែក៖