ព័ត៌មានទាន់ហេតុការណ៍៖

លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី អញ្ជើញ​ជា​អធិបតីភាព​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​មាន​បេជន​ប្រឡង ១,៣០៩​នាក់​

ចែករំលែក៖

​ខេត្ត​ររតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​មណ្ឌល​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ក្រុង​បាន​លុង​។

​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម្រាប់​ខេត្ត​រតនគិរី សម័យ​ប្រឡង​២០២០-២០២១​នេះ មាន​ចំនួន ២​មណ្ឌល​ប្រឡង​គឺ មណ្ឌល​ប្រឡង​សាលាបឋមសិក្សា ប៊ូ ថង ទេស​អន្លុង ថ្នាក់​វិទ្យាសាស្ដ្រ មាន​ចំនួន​១១​បន្ទប់ មាន​បេក្ខជន​សរុប​២៧២​នាក់ ស្រី​១៥១​នាក់​។

​មណ្ឌល​វិទ្យាល័យ​សម្ដេចឪ​-​សម្ដេចម៉ែ ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម ចំនួន​៤២​បន្ទប់ មាន​បេក្ខជន​សរុប ១,០៣៧​នាក់ ស្រី​៤៦០​នាក់​។

​សិស្ស​ដែល​ត្រូវ​ប្រឡង​ទាំងអស់ សរុប​ទាំង​២​មណ្ឌល មាន​ចំនួន​បេក្ខជន​សរុប ១,៣០៩ ស្រី​៦១១​នាក់ ក្នុងនោះ​មាន​បេក្ខជន​ជា​ជនជាតិដើម​ភាគតិច​ចំនួន ៥២៩​នាក់ ស្រី​២២៣​នាក់​ផងដែរ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖