ភ្នំពេញ៖ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃអង្គារទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ បុប្ផាព្រៃវែងជិតដល់ហេីយ!
លោក ដួង តារា បានបញ្ជាក់បន្ថែមថា៖ ជាមន្ត្រីជេីងពីរមិនគួរគិតចង់បានតែប្រយោជន៍សួនតួពីរដ្ឋនិងពីប្រជាពលរដ្ឋទេ ប៉ុន្តែត្រូវគិតពិចារណាថា តេីខ្លួនអាចជួយអ្វីបានខ្លះចំពោះប្រជាពលរដ្ឋ?
បេីខ្ញុំនៅតែមានឱកាសបម្រេីសម្តេចតេជោនិងប្រទេសជាតិ ខ្ញុំនៅតែបន្តជួយពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្តដោយភាពស្មោះត្រង់ពិតប្រាកដ។ ព្រោះទេវតាថែរក្សាការពារតែមន្រ្តីល្អស្មោះត្រង់មិនធ្វេីឱ្យរាស្រ្តរងការឈឺចាប់។
បន្ថែមពីនេះ លោក ដួង តារា បានសង្កត់ធ្ងន់ថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
ដោយ៖ស តារា