អាមេរិក៖ ខ្មាន់កាំភ្លើងជាបុរសម្នាក់បានបើកការបាញ់ប្រហារនៅទីតាំងជាច្រើនក្នុងរដ្ឋ Colorado បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់និង៣នាក់រងរបួស ហើយពេលនោះកម្លាំងប៉ូលិសក៏បានបាញ់សម្លាប់ជនដៃដល់តែម្តង។
មន្ត្រីប៉ូលិសក្នុងតំបន់ នៅថ្ងៃទី២៧ខែធ្នូ (ពេលវេលានៅអាមេរិក) បានប្រកាសថា ខ្មាន់កាំភ្លើងជាបុរសបានបាញ់ប្រហារ នៅទីតាំងជាច្រើនកន្លែងក្នុងរដ្ឋ Colorado នៅវេលាម៉ោង១៧ ថ្ងៃទី២៧ខែធ្នូ (ពេលវេលានៅអាមេរិក) ។ ការបាញ់ប្រហារនៅ២កន្លែងផ្សេងគ្នា ក្នុងទីក្រុង Denver និង Lakewood ។
ការបាញ់ប្រហារនៅទីក្រុង Denver បានសម្លាប់មនុស្ស៣នាក់ ក្នុងនោះមានបុរស២នាក់ ស្ត្រីម្នាក់ និងរបួសម្នាក់ជាបុរស។ ក្រោយមកខ្មាន់កាំភ្លើងបានទៅកាន់ទីក្រុង Lakewood បន្តបាញ់ប្រហារ សម្លាប់មនុស្សម្នាក់ និងរបួសម្នាក់ទៀត។
ដោយទទួលបានព័ត៌មានពីទីក្រុង Denver កម្លាំងប៉ូលិសទីក្រុង Lakewood បានប្រុងប្រយ័ត្នហើយស្វែងរកចាប់ខ្លួនជនដៃដល់។
លោក John Romero ស្នងការប៉ូលិសនៅទីក្រុង Lakewood បានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានតដៃបាញ់ប្រហារជាមួយប៉ូលិស បង្ខំឱ្យប៉ូលិសបាញ់សម្លាប់តែម្តង។ ប៉ូលិស ម្នាក់ក៏បានរងរបួសដែរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ដោយ៖ធីរីណា
រូបថត៖USA Today
រូបថត៖TTXVN.VNA