ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដរាបណាខ្ញុំមិនទាន់ដកចេញពី នាយករដ្ឋមន្រ្តីទេ ខ្ញុំនៅតែមានសិទ្ធិ បញ្ជាកងទ័ព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លុបបំណុលថ្លៃភ្លើងអគ្គិសនីរបស់ក្រសួងការពារជាតិ ដែលមានជាង២លានដុល្លារអាមេរិក ខណៈការប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានតម្រូវការ ច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា។

ស្របជាមួយនឹងការស្នើសុំ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគ្រប់កងឯកភាពចំណុះក្រសួងការពារជាតិប្រើប្រាស់អគ្គិសនី ប្រកបដោយភាពសន្សំសំចៃខ្ពស់ ដើម្បីធានានិរន្តរភាព នៃតម្លៃអគ្គិសនី។  ទន្ទឹមនឹងនោះ សម្តេចក៏ឲ្យក្រសួងការពារជាតិត្រូវពិនិត្យលក្ខណៈត្រៀមបម្រុងសម្រាប់ការប្រើប្រាស់អគ្គិសនី នៅអគាររដ្ឋបាលក្រសួងថ្មី ដែលសម្តេចមើលឃើញថា កំណើន នៃការប្រើប្រាស់អគ្គិសនីនឹងបន្តកើតឡើង។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងអគារសាល ប្រជុំ ក្រសួងការពារជាតិ   នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ 

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យហើយថា មុនសម្ដេចចុះចេញពី តំណែង សម្ដេចនឹងធ្វើតាម សំណូមពរដោយធ្វើច្បាប់កំណត់ អាយុនាយករដ្ឋមន្រ្តី ហើយសម្តេចក៏នៅជាឪពុកនាយករដ្ឋមន្ត្រី និងបន្តជាជីតានាយករដ្ឋមន្ត្រី។ សម្តេចថ្លែងបែបនេះចង់ខោកអោយ ទណ្ឌិត សម រង្ស៊ី ដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើរសារពីម្សិមុិញ ហើយសម្តេចបញ្ជាក់ថា, បើអ្នកឯងធ្វើនយោបាយ គ្មានអ្នកបន្តវេន ឬរើសមិនបានកុំឈ្លោះជាមួយក្មេង ។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដរាបណាខ្ញុំមិនទាន់ដកចេញពី នាយករដ្ឋមន្រ្តីទេ ខ្ញុំនៅតែមានសិទ្ធិ បញ្ជាកងទ័ព ។ 

សម្តេចតេជោ ហ៊ុនសែន លើកឡើងថា, យើងត្រូវតែបន្តកំណែទម្រង់កងទ័ព បង្កើនខឿនការពារជាតិ ការពារប្រជាពលរដ្ឋ ផ្សារភ្ជាប់ពីក្រុងដល់ខេត្ត ដល់កងពល ដល់យោធភូមិភាគ ៕

ដោយ ៖ សិលា


ចែករំលែក៖