ភ្នំពេញ ៖ លោក ហ៊ុន ម៉ានិត បានថ្លែងថា, ក្នុងនាមជាសមាជិកមួយរូបនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង ក្នុងឱកាសដែលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នាថ្ងៃសុក្រទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចជាឯកច្ឆ័ន្ទជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
លោកបានចេញលិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម ហ៊ុន ម៉ាណត សមាជិកគណៈអចិន្ត្រៃយ៍នគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
ក្នុងនាមជាសមាជិកមួយរូបនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល ខ្ញុំសូមសម្ដែងនូវអំណរសាទរយ៉ាងស្មោះ អស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង ក្នុងឱកាសដែលសន្និបាតគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នាថ្ងៃសុក្រទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងឯកឧត្តមជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
ការទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋាននិងការផ្តល់សេចក្តីទុកចិត្តសម្រេចជា ឯកច្ឆ័ន្ទពីគណៈកម្មការកណ្តាល ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា ឯកឧត្តមជាឥស្សរជនវ័យក្មេង ជាថ្នាក់ ដឹកនាំយុវជន និងជាបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូបដែលពោរពេញដោយសមត្ថភាព ទេព្យកោសល្យ និង ភាពជាអ្នកដឹកនាំដ៏ល្អប្រសើរ ព្រមទាំងមានគុណធម៌ សុជីវធម៌ សីលធម៌ល្អ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដែលតែងតែទទួលបាននូវការកោតសរសើរ ការគោរពស្រឡាញ់ និងការជឿ ជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយឯកឧត្តមបាននិងកំពុងចូល រួមចំណែកយ៉ាងសកម្មបំផុតក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្ត្រី នា ថ្ងៃអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព លើកកម្ពស់ កិត្យានុភាពជាតិ សាមគ្គីភាព និងស្ថេរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់ វិស័យ ដើម្បីសេចក្តីសុខ សុភមង្គល និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនាពេលអនាគត។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុង លោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សាប្រោះប្រទានសព្ទសាធុការពរ ជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុម គ្រួសារជាទីស្រឡាញ់ សូមមានសុខភាពបរិបូរណ៏ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមសម ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមឯកឧត្តមបណ្ឌិត មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕
ដោយ ៖ សុខ ខេមរា