ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្រាច

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលស្រុកកំពង់ត្រាច បានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្រាច អាណត្តិទី៣ ក្រោមអធិបតីភាពរបស់លោក អ៊ុម ស៊ីណាត ប្រធានក្រុមប្រឹក្សាស្រុក និងមាន​ការចូលរួមពីគណៈអភិបាលស្រុកដឹកនាំដោយលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំទូទាំងស្រុក។​

-កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣២

២-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១

៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលស្រុក​

៤-សេចក្តីផ្សេងៗ

-មតិចូលរួមគណៈអភិបាលស្រុក និងសមាជិក សមាជិកា រួមនឹងការផ្សព្វផ្សាយសភាពការណ៍រួមក្នុងស្រុក របស់លោកអភិបាលស្រុក។

៥-មតិបូកសរុបរបស់លោកប្រធានក្រុមប្រឹក្សាស្រុក​និងបិទអង្គប្រជុំ ជូនព័ត៌មាន ពេលវេលា នៃកិច្ចប្រជុំសាមញ្ញលើកទី៣៣ នៅខែបន្ទាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖