ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា៖ ការយកចិត្តទុកដាក់របស់ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាន បង្កើតភាពកក់ក្ដៅដល់ជនមានពិការភាព

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គ លេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានថ្លែងថា សម្តេចតេជោនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតបានចាត់ទុកជនមានពិការភាពក្នុង ចំណោមប្រជាជនដែលត្រូវយកចិត្តទុកដាក់ខ្លាំង ដែល ហេតុនេះហើយទើបធ្វើឱ្យវិស័យពិការភាពនៅកម្ពុជាមាន ការរីកចំរើន រួមទាំងផ្តល់នូវភាពកក់ក្ដៅដល់ជនមានពិការ ភាពផងដែរ។

ថ្លែងតំណាងឱ្យរដ្ឋមន្ត្រីសង្គមកិច្ចលោក វង សូត ក្នុង ពេលនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនជនមានពិការភាពនៃសមាគមតន្ត្រីសំនៀងជន ពិការក្នុងឱកាសឆ្នាំថ្មី និងអបអរសាទរទិវាជនមានពិការ ភាពអន្តរជាតិ លោក ឯម ច័ន្ទមករា បានពាំនាំនូវការសួរ សុខទុក្ខពីលោករដ្ឋមន្ត្រី វង សូត ក៏ដូចជាសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ដល់ជនដែលមានពិការភាព ជាក់ស្ដែងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរដល់ការលំបាក របស់ជនមានពិការភាព និងជំរុញធ្វើយ៉ាងណាឱ្យជនមាន ពិការភាពអាចទទួលបាននូវសេវាសង្គម ឱកាសការងារ មុខរបរចិញ្ចឹមជីវិត ដូចពលរដ្ឋទូទៅ។

ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកន្លងមកនេះ បានធ្វើឱ្យវិស័យពិការភាពនៅកម្ពុជាកាន់តែមានការរីកចំរើន ការរើសអើងលើជនមានពិការភាពត្រូវបានលុបបំបាត់ ជាពិសេសគឺឱកាសការងារដែលជនមានពិការភាពទទួលបាន។

លោកថា៖ «ជាទូទៅកន្លងមកសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធិបណ្ឌិតតែងតែបានយកចិត្តទុកដាក់ចំពោះបងប្អូន ដែលមានពិការភាពមិនថានៅទីក្រុងឬជនបទនោះទេ។ ជាមួយគ្នានោះក្រុមសមាគមតន្ត្រីសំនៀងជនពិការក៏ ទទួលបានការយកចិត្តទុកដាក់ពីសម្តេចតេជោនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតដូចជាការចូលរួមឧបត្ថមសាងសង់នូវ អាគារដែលបងប្អូនជនមានពិការភាពកំពុងស្នាក់នៅនា ពេលនេះ» ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសកម្មភាពជន ពិការជនមានពិការភាពនៅកម្ពុជាមានចំនួនប្រមាណ ជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការ ភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជ រដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មាន លទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋ ទូទៅ។

គិតត្រឹមឆ្នាំ២០២០ ជនមានពិការភាពដែលបានធ្វើការ ក្នុងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសមានចំនួន ៨ ៧៦៨នាក់ ក្នុងនោះស្រ្តីមានពិការភាពចំនួន ៤ ២០៤នាក់។ ដោយឡែកគិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត បានកំពុង ដំណើរការអត្តសញ្ញាណពិការភាពនៅទូទាំងប្រទេសដើម្បី ផលិតបណ្ណសំគាល់ពិការភាពជូនជនមានពិការភាពចំនួន ២១៥ ៣៥៨នាក់ ក្នុងនោះជនមានពិការភាពចំនួន ២៦ ៩៤៩នាក់ ជាសហគ្រិនដែលប្រកបមុខរបរផ្ទាល់ខ្លួន។ ក្នុងអំឡុងនៃមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ ជនមានពិការភាពចំនួន ៦១ ៤២៦នាក់ ត្រូវបានរាជ រដ្ឋាភិបាលកម្ពុជាទម្លាក់សាច់ប្រាក់ជួយដល់ពួកគេក្នុងការ ទប់ទល់និងវិបត្តិដែលកើតមានដោយសារការ ឆ្លងរាលដាល៕


ដោយ ៖ សិលា


ចែករំលែក៖