ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបុករថយន្តព្រូសពីក្រោយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តបែនដឹកដីលឿនមិនប្រយ័ត្នជ្រុលបុករថយន្តព្រូសពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៣០​ ខែធ្នូ​ឆ្នាំ២០២១​ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​   

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BH 4903 ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកដី​ ពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ​ 3A 0915 ធ្វេីដំណេីរលឿនមកពីក្រោយជ្រុលបុកពេញទំហឹងបណ្តាលឱ្យរថយន្តព្រូសរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលតែមិនត្រូវរ៉ូវគ្នាក៏ទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖