ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តTacoma មួយគ្រឿងក្នុងល្បឿនលឿន ហេីយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៨២ កែងនិងផ្លូវម៉ៅសេទុង ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមប្រភពពីម្ចាស់រថយន្តបង្កបានឲ្យប្រាប់អ្នកសារព័ត៌មានថា រូបគាត់ទើបតែចេញពីកម្មវិធីមង្គលការមិត្តភក្កិ គោលបំណងត្រឡប់ទៅផ្ទះនៅខណ្ឌច្បារអំពៅ ដោយបើករថយន្តម៉ាកTACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AN .3236 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចចំនួន២កង់ ឯរថយន្តបង្កបានដាច់ក្រឡេកង់ខាងឆ្វេងទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តស្ទូច មកស្ទួចរថយន្តបង្កទៅរក្សាទុករង់ចាំដោះនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ