ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានតម្រូវឱ្យម្ចាស់សំណង់ទាំងអស់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មុននឹងបើកការសាងសង់ត្រូវមានការពិនិត្យ និងបញ្ជាក់សំណង់ដោយអ្នកជំនាញវិជ្ជាជីវៈដែលទទួល បានការអនុញ្ញាតពីក្រសួង។
ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ មុននឹងផ្តល់លិខិតអនុញ្ញាតសាងសង់លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ក្រសួងចាំបាច់ត្រូវពិនិត្យរកលិខិតបញ្ជាក់ពីក្រុមការងារបញ្ជាក់សំណង់របស់ក្រសួងរៀបចំដែនដី ឬក្រុមហ៊ុនឯកជន និងអ្នកវិជ្ជាជីវៈដែលទទួលបានអាជ្ញាបណ្ណពីក្រសួង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ចំពោះសំណង់រដ្ឋត្រូវមានការត្រួតពិនិត្យនិងបញ្ជាក់ សំណង់ដោយក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ របស់ក្រសួង និងចំពោះសំណង់ឯកជនត្រូវមានការត្រូវ ពិនិត្យនិងបញ្ជាក់សំណង់ដោយក្រុមហ៊ុនឯកជននិងអ្នក វិជ្ជាជីវៈដែលទទួលបានអាជ្ញាបណ្ណពីក្រសួងផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ថៃ្ងព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ ដែលមានសមាជិកចូលរួមសរុបចំនួន ១ ១៥៦ រូប។ អង្គប្រជុំឯកភាពលើ របាយការណ៍លទ្ធផលការងារឆ្នាំ ២០២១ របស់ក្រសួង និងទិសដៅការងារសម្រាប់ឆ្នាំ ២០២២ ដែលមាន ជាចំបងចំនួន១៨ចំណុចសំខាន់ៗ ដូចខាងក្រោម ៕
ដោយ ៖ សិលា