ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិន ៖ ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ : ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានលើកឡើងថា, ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១៖ (១០).ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជាត្រូវបានប្រគល់និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា, ពហុកីឡដ្ឋានជាតិមរតកតេជោគឺជាពហុកីឡដ្ឋានធំជាងគេនិងកម្រិតខ្ពស់ជាងគេបំផុតក្នុងចំណោមជំនួយរបស់រដ្ឋាភិបាលចិនរហូតមកដល់បច្ចុប្បន្ននេះ និងជាការកសាងរួមលើវិស្វកម្មសំខាន់សម្រាប់គំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងកម្ពុជា។ រចនាបទជាការជ្រើសរើសដោយសម្ដេចតេជោផ្ទាល់ នឹងក្លាយជាកន្លែងដ៏សំខាន់សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១ អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសចិនមកកាន់ប្រទេសកម្ពុជា លោកនិងសម្ដេចតេជោបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលគម្រោងមួយនេះ។ នាថ្ងៃទី១៨ខែធ្នូ សម្ដេចតេជោនិងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងខាងលើនេះ ហើយក៏មានការចូលរួមពីទស្សនិកជនចំនួនជាង២ម៉ឺននាក់ផងដែរ។ គម្រោងនេះត្រូវបានចាប់ផ្តើមសាងសង់កាលពីខែសីហាឆ្នាំ២០១៧ ហើយបញ្ចប់ការដ្ឋាននាខែឧសភាឆ្នាំ២០២១ ទំហំទឹកប្រាក់ប្រមាណ១១០០លានយ័នចិន ផ្ទៃក្រឡាសំណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់៦ម៉ឺននាក់។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃគម្រោងខាងលើនេះ នឹងក្លាយជាកម្លាំងជំរុញការអភិវឌ្ឍន៍វិស័យកីឡា វប្បធម៌អប់រំ និងសង្គមនៅក្នុងប្រទេសកម្ពុជា បានក្លាយជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការចំណងមិត្តភាពរវាងចិននិងកម្ពុជា៕

ដោយ៖ សិលា


ចែករំលែក៖