ព័ត៌មានទាន់ហេតុការណ៍៖

WHO សង្ឃឹមថាកូវីដ-១៩នឹងបញ្ចប់ទៅក្នុងឆ្នាំ២០២២នេះ

ចែករំលែក៖

WHO៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO បានបង្ហាញពីទំនុកចិត្តថា ជំងឺរាតត្បាតកូវីដ-១៩ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ប្រសិនបើចំនួនពលរដ្ឋចាក់វ៉ាក់សាំងនៅលើពិភពលោកបានកើនឡើង ហើយបណ្តាប្រទេសសហការរួមគ្នាទប់ស្កាត់ការឆ្លង។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី១ខែមករា អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា បច្ចុប្បន្នពិភពលោកលោកមានឧបករណ៍ សម្ភារគ្រប់គ្រាន់ក្នុងការបញ្ចប់ការឆ្លងរាលដាលនៃកូវីដ-១៩ ។ លោកបន្តទៀតថា ប្រសិនបើមានជម្រើសត្រឹមត្រូវពិភពលោកគ្រប់គ្រងបានទាំងស្រុងការឆ្លងរាលដាលកូវីដ-១៩។
ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោកបានព្រមានពីការរក្សាទុកវ៉ាក់សាំងធ្វើឱ្យការចែកចាយមិនមានតម្លាភាពជាហេតុបណ្តាលឱ្យមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់និងលេចចេញវីរុសបំប្លែងថ្មីអូមីក្រុង ។ អគ្គនាយកWHO Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យបញ្ចប់ការរក្សាទុកវ៉ាក់សាំងដើម្បីបញ្ចប់វីរុសកូវីដ-១៩ ។ គោលដៅធំបំផុតនៅពេលនេះគឺចាក់វ៉ាក់សាំងជូនពលរដ្ឋនៅលើពិភពលោកឱ្យបាន៧០% ក្នុងឆ្នាំ២០២២ នេះយើងនឹងយកឈ្នះកូវីដ-១៩ ។ មកទល់ពេលនេះពលរដ្ឋនៅលើពិភពលោករហូតដល់ទៅ ជាង២៨៨លាននាក់បានឆ្លងកូវីដ-១៩ និងជិត៥,៥លាននាក់បានស្លាប់៕ ដោយ៖ធីរីណា

រូបថត៖AFP/TTXVN


ចែករំលែក៖