ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកគោយន្តឆ្លងផ្លូវមិនគោរពសិទ្ធអទិភាព បុកម៉ូតូហុងដាPCXរបួសមន្ត្រីកងរាជអាវុធហត្ថម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសជាមន្ត្រីកងរាជអាវុធហត្ថម្នាក់បានរងរបួសខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូហុងដាPCXត្រូវអ្នកបើកគោយន្តឆ្លងផ្លូវមិនគោរពសិទ្ធអទិភាព បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៤នាទីព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២២  លើផ្លូវលេខ ២១៥ ស្ថិតក្នុងភូមិ ថ្នល់កែង សង្កាត់ ពោធិ៍​តាហោ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ឃុត ភារៈ  អាយុ ២៤ ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថ​ រស់នៅភូមិ ញរ ឃុំ ញរ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង។

ចំណែកអ្នកបើកគោយន្តបង្កហេតុមានឈ្មោះ គឹម ម៉ុល  អាយុ ៣១ មុខរបរ បើកបរ​ រស់នៅភូមិ ចំបក់ពាម សង្កាត់ សង្ឃ័រ​ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ១R ២៥៧២លើផ្លូវលេខ ២១៥ ដោយធ្វើដំណើរពីកើតទៅលិចខណ:នោះស្រាប់តែមានគោយន្ត មួយគ្រឿងពណ៌ ផ្ទៃ​មេឃ បើក​ឆ្លង​ផ្លូវ​ពីជើងទៅត្បូង មិនគោរពសិទ្ធអទិភាព បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។

ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖