ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងស្រុកកំពង់ត្រាចចុះឃាត់ការចាក់ដីចូលប្រឡាយសាធារណ:

ចែករំលែក៖

ខេត្តកំពត៖ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចតំណាងលោក អូន ខន អភិបាលស្រុកបានដឹកនាំក្រុមការងារស្រុកចុះហាមឃាត់ការចាក់ដីចូលប្រឡាយសាធារណ:។

លោក ឃឹម សាមី ប្រធានក្រុមការងារក៏បានណែនាំឱ្យម្ចាស់ដីដែលចាក់ត្រូវកាយអាចម៍ដីឡើងវិញដោយអាជ្ញាធរស្រុកទុករយៈពេល៣ថ្ងៃជាកំហិត។

ទីតាំងដែលបុគ្គលចាក់ដីចូលប្រឡាយសាធារណ:នោះស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកអភិបាលរងបានឱ្យដឹងថាបន្ទាប់មកលោកបានដឹកនាំក្រុមការងារស្រុកចុះឃាត់ការធ្វើរបងព័ទ្ធយកប្រឡាយទឹកសាធារណ:ស្ថិតនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងនោះដែរលោកប្រធានក្រុមការងារក៏បានណែនាំឱ្យម្ចាស់រុះរើររបងចេញដូចគ្នាដែលមានទំហំប្រឡាយទឹក១០ម៉ែត្រហើយទុករយៈពេល៣ថ្ងៃឱ្យរុះរើចេញដូចគ្នា៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖