ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទិវា៧ មករា ឆ្នាំនេះ មិនមានវត្តមានសម្តេច ដើម្បីចូលរួមអបអរសាទរដោយផ្ទាល់ទេ ដោយសម្តេចជាប់បេសកកម្មទៅមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទិវា៧ មករា ឆ្នាំនេះ មិនមានវត្តមានសម្តេច ដើម្បីចូលរួមអបអរសាទរដោយផ្ទាល់ទេ ដោយសម្តេចជាប់បេសកកម្មទៅមីយ៉ាន់ម៉ា។ 

សម្តេច នឹងផ្ញើសារជូនជនរួមជាតិរំលឹកពីអត្ថន័យទិវាជាតិដ៏សំខាន់មួយនេះ។  សម្តេចបន្តថា ការប្រារព្ធទិវានេះ បើធ្វើតូចពេកមិនសម បើធ្វើធំខ្លាចមានបញ្ហា នៃឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះហើយវិធីដែលល្អ គឺយកថ្ងៃនឹងទៅមីយ៉ាន់ម៉ាតែម្តង។

សូមបញ្ជាក់ថា, ពាក្យស្លោកក្នុងឱកាសរំឭកខួបលើកទី ៤៣ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២២)

១. ជាតិ សាសនា ព្រះមហាក្សត្រ

២. ជយោ! ព្រះរាជាណាចក្រកម្ពុជា

៣. ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង

៤. ជយោ! ស្មារតី ៧ មករា ជាអមតៈ

៥. គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន

៦. អរគុណសន្តិភាព

៧. អបអរសាទរយ៉ាងក្លៀវក្លាខួបលើកទី ៤៣ នៃទិវាជ័យជម្នះ ៧ មករា (៧.១.១៩៧៩-៧.១.២០២២)

៨. ចងចាំជានិច្ច មហាគុណូបការៈនៃជ័យជម្នះ ៧ មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍

៩. ចងចាំជានិច្ចនូវឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុលពតបានប្រព្រឹត្តលើប្រជាជនកម្ពុជា

១០. ៧ មករា ជាថ្ងៃកំណើតទី ២ របស់យើងទាំងអស់គ្នា

១១. បើគ្មានជ័យជម្នះ៧មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះ និងគ្មានអ្វីៗដូចបច្ចុប្បន្នឡើយ

១២. មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ

១៣. ប្តេជ្ញាការពារសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សមិនឲ្យបាត់បង់ទៅវិញជាដាច់ខាត

១៤. សមធម៌ សមភាព និងយុត្តិធម៌សង្គម ជាមូលដ្ឋាននៃសាមគ្គីភាពប្រជាជាតិទាំងមូល

១៥. ខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ឲ្យមានប្រសិទ្ធ ឆ្លើយតបសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន

១៦. លើកកម្ពស់ស្មារតីស្នេហាជាតិ ពង្រឹងធ្លុងសាមគ្គីភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដីកម្ពុជា ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖