ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់អូរបែកក្អមដាក់គ្រឿងចក្របើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អមបានអញ្ជើញដាក់គ្រឿងចក្របើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែជូនប្រជាពលរដ្ឋសម្រាប់សម្រួលដល់ការធ្វើដំណើរ។

លោកយឹម រ័ត្ន ចៅសង្កាត់អូរបែកក្អមបានឱ្យដឹងថា៖ការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែនោះគឺស្ថិតក្នុងភូមិស្លែងរលើង១ខ្សែ ប្រវែង៦១២ម៉ែត្រ និងភូមិអ័រគីដេរចំនួន១ខ្សែមានប្រវែង១៥២ម៉ែត្រ។

លោកចៅសង្កាត់បានឱ្យដឹងទៀតថាផ្លូវបេតុងចំនួន០២ខ្សែនេះក្រោយពីស្ថាបនារួចរាល់ហើយនោះពិតជាមានអត្ថប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់ហើយដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតំបន់នោះផងដែ។លោកចៅសង្កាត់ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវខាងលើនេះសូមយោគយល់អធ្យាស្រ័យដល់គ្រឿងចក្រដែលកំពុងស្ថាបនាព្រោះវាពិតជាមានការលំបាកក្នុងការចេញចូលផ្ទះសម្បែងបន្តិចហើយប៉ុន្តែនៅពេលស្ថាបនាហើយបងប្អូនប្រជាពលរដ្ឋនិងធ្វើដំណើរបានដោយស្រួល៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖