ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ

ចែករំលែក៖

     ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវ នគរបាលខណ្ឌឬស្សីកែវធ្វើ  ការស្រាវជ្រាវបង្រ្កាបជាក់ស្តែងស្តីពីករណីលួចម៉ូតូ ០១គ្រឿងម៉ាកSUZUKI NEX នៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥និង០០នាទីល្ងាច នៅចំណុចបន្ទប់ជួលផ្លូវបេតុងក្រុមទី៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

 ជនរងគ្រោះឈ្មោះ យាន ឆេងម៉េង ភេទស្រី អាយុ២៦ឆ្នាំជនជាតិខែ្មរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ   

 ជនសង្ស័យទី១ឈ្មោះ សេង រ៉ា ភេទប្រុស អាយុ២១ឆ្នាំជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម១ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។

ជនសង្ស័យទី២ឈ្មោះ ហ៊ូ ដារ៉ារស្មី ភេទប្រុស អាយុ២១ឆាំ្នជនជាតិខែ្មរ មុខរបរសនិ្តសុខក្រុមហ៊ុន សា្នក់នៅបន្ទប់ជួល សងា្កត់បឹងកក់១ ខណ្ឧទួលគោក (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។

     *សម្ភារដកហូតរួមមាន ៖

១/ ម៉ូតូ០១គ្រឿងម៉ាកSUZUKI NEX ពណ៌ទឹកប្រាក់  ពាក់សា្លកលេខភ្នំពេញ1HK.2540 ( របស់ជនរងគ្រោះ បានប្រគល់អោយវិញ ) ។

 ២/ដែកសំប៉ែតកែច្នៃចំនួន ០១ ។

  ៣/កង់តួរប្រុសពណ៌សចំនួន០១គ្រឿង របស់ជនសង្ស័យ ។                            

 លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២២វេលាម៉ោង១៣និង៣០នាទីថ្ងៃត្រង់នៅ ចំណុចបន្ទប់ជួលក្រុម៦ ផ្លូវបេតុង ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ មានជនសង្ស័យមា្នក់បានជិះកង់មួយគ្រឿងមកធើ្វសកម្មភាពលួចឆ្កិះសោកុងតាក់ម៉ូតូ០១គ្រឿងម៉ាកNEXនៅមុខបន្ទប់ជួល ជនរងគ្រោះបានហើយជិះគេចខ្លួនបាត់ បន្សល់ទុកកង់០១គ្រឿងរបស់ជនសង្ស័យ លុះនៅវេលាម៉ោង៥ល្ងាច ថៃ្ងខែឆាំ្នដដែល ជនសង្ស័យក៏ត្រឡប់មកវិញជិះម៉ូតូរបស់ជនរងគ្រោះមានគា្ន០២នាក់មកយកកង់ដែលទុកចោលនៅក្បែរបន្ទប់ជួលជនរងគ្រោះ ជនរងគ្រោះបានឃើញម៉ូតូរបស់ខ្លួនក៏ស្រែកចោរៗកំលាំងល្បាតប៉ុស្ដិ៍ជួយអន្តរាគមន៍ឃាត់ជនសង្ស័យ០២នាក់យកមកប៉ុស្ដិ៍ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ជីណា


ចែករំលែក៖