ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLEXUS RX300បេីកប៉ះម៉ូតូហុងដាឌ្រីមរួចរេចង្កូតទៅបុកបង្គោលភ្លើងក្រឡាប់ផ្ងារជើងម្ខាង

ចែករំលែក៖

       ភ្នំពេញ ៖​ បុរសពីរនាក់រួមដំណេីរជាមួយគ្នាទាំងស្ថានភាពស្រវឹងស្រា​ បានបើករថយន្តយ៉ាងលឿនជ្រុលទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿងបណ្ដាលឱ្យនារីម្នាក់រងរបួស​ ឯរថយន្តរេចង្កូតទៅបុកេតុងចាក់ការពារបង្គោលភ្លើងក្រឡាប់ផ្ងារជើងម្ខាង​ ។ 

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១​និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧​ ទល់មុខវត្តស្ទឹងមានជ័យ​ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

      តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​  មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្តម៉ាក LEXUS RX300 ពណ៌ស្ក​រ ពាក់ស្លាកលេខ​ កណ្ដាល2A -7717 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧​ ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅប៉ះនារីម្នាក់ដែលកំពុងជិះម៉ូតូហុងដាឌ្រីម​មួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GE -8904​ និងមានបុរសម្នាក់រួមដំណើរជាមួយបណ្តាលឱ្យរងរបួសជេីងតិចតួច​ តែរថយន្តបង្កមិនឈប់សុំទោស​ ឬទទួលកំហុសនោះទេ​ បែរជាបន្ថែមល្បឿនជ្រុលទៅបុកបេតុងចាក់ការពារបង្គោលភ្លើងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង​ តែមិនធ្វេីឲ្យតៃកុង​ និងអ្នករួមដំណេីររងរបួសនោះឡេីយ​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកេីតហេតុ​ ដោយបានឱ្យភាគីខាងរថយន្តសម្របសម្រួលគ្នាជាមួយភាគីម្ចាស់ម៉ូតូរងគ្រោះ។ បន្ទាប់មកម្ចាស់រថយន្តបង្កព្រមសងថ្លៃព្យាបាលទៅខាងភាគីម៉ូតូ៦០ដុល្លារដេីម្បីបញ្ចប់រឿងមួយវគ្គ។​ ក្រោយមកទៀតរថយន្តបង្កត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ​ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ជាបណ្ដោះអាសន្នរងផចាំដោះស្រាយនៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖