ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ​ និង​អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជាសហការ​គ្នា​ផ្តល់​​បរិក្ខារលាងដៃ​ដល់​ សាលារៀន​នៅ​ក្នុងខេត្ត​ព្រះសីហនុ ដើម្បី​​​ធានា​ឱ្យ​ការ​ត្រលប់​ទៅ​ថ្នាក់​រៀនវិញ​ប្រកប​ដោយ​សុវត្ថិភាព​

ចែករំលែក៖

ពិធី​ចុះហត្ថលេខា​លើ​​អនុស្សរណៈនៃ​ការ​យោគយល់គ្នារវាង មូលនិធិព្រីនស៍ និង​អង្គការភ្លែនអន្តរជាតិកម្ពុជាក្រោម​អធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅ​ទីស្តីការក្រសួង​ក្រសួងអប់រំ យុវជន និងកីឡា នៅ​ថ្ងៃទី០៦ ខែ​មករា ឆ្នាំ​២០២២៖ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខា​លើ​​អនុស្សរណៈនៃ​ការ​យោគយល់គ្នាជាមួយនឹង​អង្គការភ្លែនអន្តរជាតិកម្ពុជា ដែល​ជាអង្គការអភិវឌ្ឍនិងមនុស្សធម៌មួយដែលចូលរួមលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រីតាម​រយៈ​ការ​សហការមួយ​នេះ​​ ក្រុម​ហ៊ុន ព្រីនស៍​ គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិកម្ពុជា​​នឹង​តម្លើង​បរិក្ខារ​សម្រាប់​លាងសម្អាត​ដៃ​ដល់​​សាលារៀន​គ្រប់​កម្រិត​សិក្សា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។​  

ពិធី​ចុះ​ហត្ថលេខា​លើ​​អនុស្សរណៈនៃ​ការ​យោគយល់គ្នានេះត្រូវ​បាន​ធ្វើ​ឡើង​នៅស្តីការក្រសួង​អប់​រំ យុវជន​និង​កីឡា ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ជា​សក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់​ជួន ​ណារ៉ុន រដ្ឋមន្ត្រី ​ក្រសួង​អប់រំ​ យុវ ជន​និង​កីឡា​​។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជូនពរដល់តំណាងប្រតិភូរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏ដូចជាតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជានាឱកាសឆ្នាំថ្មី២០២២នេះ សូមជួបប្រទះនូវសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យក្នុងការងារថ្មីៗថែមទៀត។ ជាមួយគ្នានេះឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការវិនិយោគលើវិស័យអប់រំ ទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតរៀនតាមសាកលវិទ្យាល័យនៅកម្ពុជាព្រមទាំងការផ្តល់បរិក្ខារទឹកស្អាត​និងអនាម័យដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ១៩ ឯកឧត្តមបានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ បានល្អប្រសើរតាមរយៈការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានជាង៩០ភាគរយ ការចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំរបស់ប្រជាជន ការគ្រប់គ្រងបានល្អអ្នកជំងឺប្រភេទថ្មីអូមីក្រុងនាំចូលពីបរទេស ដែលធ្វើឱ្យអត្រាឆ្លងថ្មីក្នុងសហគមន៍ធ្លាក់ចុះស្ទើរតែគ្មាន និងអនុញ្ញាតឱ្យបើកឡើងវិញនូវសេដ្ឋកិច្ចជាតិយ៉ាងពេញលេញចាប់ពីចុងឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននិងទៅអនាគតតែទោះយ៉ាងនេះក៏ដោយ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តវិធានអនាម័យ ពិសេសការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ត្រូវតែអនុវត្តជាប់ជាប្រចាំទាំងនៅសាលារៀន និងនៅតាមសហគមន៍ ទើបអាចយកឈ្នះជំងឺកូវីដ១៩បាន។

ស្ថិត​នៅ​ក្រោម​យុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» មូលនិធិព្រីនស៍ដែលជាអង្គការសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍​គ្រុប​ នឹងធ្វើការជាមួយអង្គការភ្លែន​អន្តរជាតិកម្ពុជា​ដើម្បីអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យចាប់ពីខែមីនាដល់ ខែ មេសាឆ្នាំ២០២២ មូលនិធិព្រីនស៍​ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែក​ប្រតិបត្តិការទៅ​លើ​សកម្មភាពជាច្រើន ដែល​នឹង​ជួយ​​គាំទ្រទៅ​ដល់​កិច្ច​ខំប្រឹង​ប្រែង​របស់រដ្ឋាភិបាលក្នុងការបើកសាលារៀនឡើងវិញប្រកប​ដោយសុវត្ថិភាព។​

លោក Cliff Koh ដែល​ជា​​អគ្គលេខាធិកា​នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបាន​មាន​ប្រសាសន៍​ថា​៖ «មូលនិធិព្រីនស៍​ ធ្លាប់​បាន​ធ្វើ​​ការ​សហការ​នៅ​ថ្នាក់​ជាតិ តាម​រយៈ​​ការ​ផ្តួច​ផ្តើម​លើ​អាហារូបករណ៍ ចេនហ្ស៊ីហើយ​ពេល​នេះ ពួក​យើងនឹង​បន្ត​ការ​សហការ​យ៉ាង​សកម្ម​ជាមួយ​នឹង​ថ្នាក់​ខេត្ត​បន្ថែមទៀត​។ ពួកយើង​ចង់​ធានា​ឱ្យ​បាន​នូវ​ការ​ស្តា​រនូវសកម្មភាពនានារបស់ខេត្ត​ព្រះ​សីហនុ​ត្រលប់​មក​វិញ ហើយ​យើង​ក៏​មាន​សេចក្តីរីក​រាយ​ផង​ដែរ​ដែល​បាន​ធ្វើ​ការ​សហការជាមួយ​នឹង​អង្គការ​ភ្លែន​អន្តរជាតិកម្ពុជា។ ពួក​យើង​ក៏​ត្រៀម​​នឹង​ធ្វើការ​សហការ​ជាមួយ​នឹង​ក្រសួង​អប់​រំ យុវជន ​និងកីឡា​​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដើម្បី​ធានា​ថា​​កុមារ​កម្ពុជា​អាច​ទទួល​បាន​ការ​អប់​រំ​ប្រកប​ដោយ​សុវត្ថិភាព​»

មូលនិធិព្រីនស៍ និងអង្គការភ្លែន​អន្តរជាតិកម្ពុជានឹងប្រារព្ធពិធី​ប្រគល់បរិក្ខារលាងដៃទាំង​អស់​ទៅ​ដល់​មន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ សាលាខេត្ត ​​និង​ក្រុង​ព្រះសីហនុ ​នៅ​ចន្លោះពីខែមីនាដល់ខែមេសា។ កម្មវិធីបែប​នេះបានបង្ហាញឱ្យ​ឃើញ​ពីលទ្ធផលដ៏​គួរ​ឱ្យ​សសើរ​នៅក្នុងការ​ចូល​រួម​ចំណែក​អភិវឌ្ឍប្រទេស​ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង​មក​ និងជា​ការ​​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា​ក្នុង​​កាលៈទេសៈ​នៃជំងឺរាត​ត្បាត​​នេះ​។

លោក​ យី គឹម​ថាន ​នាយក​ប្រចាំ​ប្រទេស​ស្តីទី​នៃ​អង្គការ​​ភ្លែន​អន្តរជាតិកម្ពុជាបាន​មាន​ប្រសាសន៍​ថា៖​ «​កិច្ច​សហការរវាង​មូលនិធិព្រីនស៍​​និង​​អង្គការ​​ភ្លែន​អន្តរជាតិកម្ពុជា​នឹង​ជួយ​ធានា​ឱ្យបាននូវ​ការ​ត្រលប់​ចូល​រៀន​វិញ​របស់​សិស្សានុសិស្ស​ ជាពិសេស​កុមារី​​ប្រកប​ដោយ​សុវត្ថិភាព​ បន្ទាប់​ពី​មាន​ការ​​ផ្អាក​មួយ​រយៈ​ដោយ​សារ​តែការរាតត្បាតនៃជំងឺកូវីដ១៩​។ ​ការ​ផ្តល់​ជូន​នូវ​បរិក្ខារ​លាងសម្អាត​ដៃទាំង​នេះ​ នឹង​ជួយ​ការពារ​ពួក​គេពីជំងឺ ​កូវីដ​១៩ និង​អាច​ឱ្យ​ពួក​គេ​បាន​ទទួល​ការ​អប់រំប្រកប​ដោយ​គុណ​ភាព ​និង​​សុវត្ថិភាព​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​នា​ពេល​អនាគត​»

លោក​បន្ត​ថា៖ «​ជំនួស​មុខ​ឱ្យ​​សិស្សានុសិស្ស​នៅ​ក្នុង​សាលា​រៀនទាំង​អស់​ក្នុង​ខេត្ត​ព្រះ​សីហនុ ខ្ញុំ​​សូម​ថ្លែង​អំណរគុណ ​មូលនិធិព្រីនស៍​ចំពោះ​​គម្រោង​ការងារ​ដំបូង​ដ៏​គួរ​ឱ្យ​​រំភើប​​មួយ​នេះ​។គម្រោងនេះស្ថិតនៅ​ក្រោមកម្មវិធីយុទ្ធសាស្ត្រការចាប់ផ្តើមជាមួយសុខភាពល្អ និងការសិក្សាពេញមួយជីវិតរបស់​អង្គការ​​ភ្លែន​អន្តរជាតិកម្ពុជាដែលជាផ្នែកមួយនៃបេសកកម្មរបស់ពួក​យើង​​ក្នុង​ការ​​សហការ​ជា​ដៃគូផ្តល់ភាព​អង់​អាច​ដល់ក្មេងស្រីចំនួន, លាននាក់ ជាពិសេសក្មេងស្រីវ័យជំទង់និងស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជាចាប់​ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៦»

ក្រោម​ការ​ឧបត្ថម្ភ​ជា​ថវិកា​និងភាពជាដៃគូសាជីវកម្មដែលផ្តល់ដោយមូលនិធិព្រីនស៍​ កម្មវិធីទឹកស្អាត និងអនាម័យ​រៀប​ចំ​ដោយអង្គការ​ភ្លែន​អន្តរជាតិកម្ពុជា ដែល​ជា​អង្គ​ការ​ដំណើរ​ការ​នៅក្នុងប្រទេសកម្ពុចា​តាំងពីឆ្នាំ២០០២​បានក្លាយ​ជា​​ដំណោះស្រាយក្នុងសហគមន៍ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ធានាឱ្យទទួលបានប្រភព​ទឹក​ស្អាត និងសម្ភារៈអនាម័យនានា​ត្រូវបានរក្សាបានយ៉ាងល្អព្រម​ទាំង​ផ្តល់ភាព​អង់​អាច​ដល់ប្រជាជន​ក្នុង​ការ​គ្រប់​គ្រង​​សុខភាពសាធារណៈ​របស់​ពួក​គេ​ នៅអាស៊ីខាងត្បូងប្រជាជនជាង , លាននាក់ទទួលបានគ្រឿងបរិក្ខារ ទឹក​ស្អាត​និង​អនាម័យដែល​ប្រសើរឡើង។

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប​ បានយកចិត្តទុកដាក់ខ្ពស់​លើការរួមចំណែកដល់ការអភិវឌ្ឍន៍យុវជនហើយថ្មីៗនេះ ព្រីនស៍ គ្រុប​បានសម្ពោធ​កម្មវិធីអាហារូបករណ៍ចេន ហ្ស៊ី ដែលជាកម្មវិធីជំនួយផ្នែក​ហិរញ្ញវត្ថុទៅ​ដល់​និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០ នាក់ក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខនេះ តាម​រយៈ​ការ​​ផ្តល់​ការសិក្សា​ដោយ​ឥត​គិត​ថ្លៃ​ក៏​ដូចជា​ផ្តល់​ប្រាក់ឧបត្ថម្ភប្រចាំ​ខែ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​សរុបចំនួន លានដុល្លារអាមេរិក។

ក្រុមហ៊ុនខានូពីែនឌីវេឡុបម៉ិន. ដែល​ជា​សមាជិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ដែលកំពុងធ្វើការលើគម្រោងអភិវឌ្ឍន៍ឆ្នេរ​រាម​​ក្នុង​ខេត្ត​ព្រះសីហនុនាពេលថ្មីៗនេះក៏បានចែកចាយកញ្ចប់ថែទាំដល់អង្គការសប្បុរសធម៌ឈានមុខគេមួយក្នុងក្រុងព្រះសីហនុ គឺអង្គការម្លប់តាប៉ាងផងដែរ ដែល​ជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួនក្នុងការជួយដល់សហគមន៍មូលដ្ឋាន ខណៈ​ពេលដែលប្រទេសកម្ពុជាបើកដំណើរការឡើងវិញសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន  ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង បម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារPrince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ីសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុកនិងអន្តរជាតិ។សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបកំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និងលំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ     រយៈពេល១០នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុងគោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ

អង្គការភ្លែនអន្តរជាតិ គឺជាអង្គការដែលផ្តោតលើការអភិវឌ្ឍ និងមនុស្សធម៌ ដោយជួយលើកកម្ពស់ដល់សិទ្ធិកុមារ និងសមភាចំពោះក្មេងស្រី។ យើងនៅតែបន្តប្រឹងប្រែងទាំងអស់គ្នា​ដើម្បីទិសដៅថ្មីដែលផ្តោតសំខាន់លើសិទ្ធិកុមារនិងសមភាពសម្រាប់ក្មេងស្រី ដោយ​​ធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ ក៏ដូចជាដៃគូនានារបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំនៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការអង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសឱ្យបានចូលរៀន ចូលរួមក្នុងការដឹកនាំ ការសម្រេចចិត្ត និងតស៊ូ​ប្រឹង​ប្រែង​ ហើយបានចាប់ផ្តើមដំណើរ​ការ​ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ2002។ នៅខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា​បានបើកដំណើរការយុទ្ធសាស្រ្ត​រយៈពេល​៥ឆ្នាំទៅមុខទៀតនោះមានចំនួន៤រួមមាន៖ () ការចាប់ផ្តើមជាមួយសុខភាពល្អការរួមបញ្ចូលកម្មវិធីអាហារូបត្ថម្ភកម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាតនិងអនាម័យដើម្បីធានាថាក្មេងស្រីនិងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មានអំពីរាងកាយរបស់ពួកគេ។ () កិច្ចការពារជំនាន់ថ្មីផ្តោតទៅលើOCSE, អ្នកស្រឡាញ់ភេទដូចគ្នា, CEFM, កុមារដែលទុកចោលរួមទាំងកម្មវិធីឆ្លងដែនដើម្បីរក្សាកុមារជាពិសេសក្មេងស្រីនិងយុវជនឱ្យមានសុវត្ថិភាព។ () ការរៀនមួយជីវិតដោយផ្តោតលើIQE ការអភិវឌ្ឍជំនាញ និងជំនាញជីវិតរួមទាំងសុខភាពផ្លូវភេទនិងសុខភាពបន្តពូជនិងសិទ្ធិដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេងទទួលបានចំណេះដឹងជំនាញនិងទំនុកចិត្តដែលពួកគេត្រូវការដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេនិងឈានដល់សក្តានុពលពេញលេញ។និង() ភាពដឹកនាំរបស់ក្មេងស្រីការពង្រឹងសមត្ថភាពនិងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្មនិងការចូលរួមរបស់ប្រជាពលរដ្ឋធានាថាក្មេងស្រីនិងស្រ្តីវ័យក្មេងមានចំណេះដឹងជំនាញនិងទំនុកចិត្តដើម្បីជោគជ័យ

សម្រាប់​ព័ត៌មាន​បន្ថែម​អំពីព្រីនស៍គ្រុប សូមទំនាក់ទំនងទៅកាន់​៖

លោកស្រីលឹមស៊ាងហេង​​​

Two Way Public Relations

ទូរសព្ទលេខ៖ +៨៥៥៦៩៧៧៣៩៦១​​

អ៊ីម៉ែល៖seangheng@twowaypr.com


ចែករំលែក៖