ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកកៀររថយន្តកាមរីបាឡែនរងការខូចខាតបន្តិចបន្តួចជជែកយកត្រូវរៀងខ្លួនបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័របានបេីកកៀររថយន្តកាមរីបាឡែនបណ្តាលឱ្យរងការខូចខាតបន្តិចបន្តួច តែភាគីទាំងសងខាងជជែកយកត្រូវរៀងៗខ្លួននិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។ 

  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចមុខទីបញ្ជាការកងទ័ពជេីងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E-3565 បើកក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខសៀមរាប​2B-7274 បើកមកពីក្រោយហេីយបម្រុងវ៉ាខាងស្តាំក៏ត្រូវរថយន្តកុងតឺន័រកៀរបណ្តាលឱ្យរថយន្តកាមរីរងការខូចខាតខាងក្រោយបន្តិចបន្តួច តែមិនមានមនុស្សរងរបួសនោះទេ​ ប៉ុន្តែពួកគេជជែកយកតែត្រូវរៀងខ្លួនបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

   ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីការបាញ់ថ្នាំដេីម្បីយករថយន្តអែបកៀនជៀសវាងការកកស្ទះកាន់តែខ្លាំង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖