ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលផ្ដល់សិទ្ធិឱ្យមន្ត្រីអធិការកិច្ចប្រេងកាត ចុះពិនិត្យសកម្មភាពក្នុងវិស័យប្រេងកាតដោយ មិនបាច់ជូនដំណឹងមុន !

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា,  រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអនុក្រឹត្យស្ដីពី សិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធីផ្សេងៗក្នុងការ អនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាតដោយអាចចុះពិនិត្យ បុគ្គលនិងស្ថាប័នដែលធ្វើសកម្មភាពក្នុងវិស័យប្រេងកាត បានដោយមិនចាំបាច់ជូនដំណឹងជាមុន។

សូមបញ្ជាក់ថា, នៅក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី កម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុញ្ញាតដល់មន្ត្រីអធិការកិច្ចប្រេងកាតមាន សិទ្ធិអំណាចពិនិត្យ ឆែកឆេ ចាប់យកវត្ថុតាង បិទស្លាក បោះត្រាលើវត្ថុតាង និងបំពេញមុខងារផ្សេងទៀតស្រប តាមក្រមនីតិវិធីព្រហ្មទណ្ឌ ផ្អាកសកម្មភាពឬឃាត់ទុកជា បណ្តោះអាសន្នមធ្យោបាយបម្រើឱ្យសកម្មភាពក្នុងវិស័យ ប្រេងកាតដែលប៉ះពាល់ដល់បរិស្ថានសង្គម ចាត់វិធានការ នានាលើការល្មើសនិងច្បាប់ស្តីពីប្រេងកាតនិងផលិតផល ប្រេងកាត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេង ទៀត។

ក្រៅពីនេះមន្ត្រីអធិការកិច្ចប្រេងកាតក៏មានតួនាទីនិង ភារកិច្ចផ្សេងទៀត ដូចជាការចូលរួមអប់រំនិងផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសពាក់ ព័ន្ធផ្សេងទៀតជាធរមាន និងបំពេញភារកិច្ចផ្សេងទៀត ស្របតាមកាតកំណត់របស់រដ្ឋមន្ត្រីក្រសួងរ៉េនិងថាមពល។

ក្នុងអនុក្រឹត្យនោះបញ្ជាក់ថា៖ «ធ្វើអធិការកិច្ចតាមកាល កំណត់ឬមិនតាមកាលកំណត់ ដោយមានការជូនដំណឹង ជាមុនឬដោយពុំមានការជូនដំណឹងជាមុន ដល់រូបវន្ត បុគ្គលឬនីតិបុគ្គលដែលធ្វើសកម្មភាពក្នុងវិស័យ ប្រេងកាត។ 

អង្គភាពប្រដាប់អាវុធ ឬរដ្ឋបាលថ្នាក់ ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និង/ឬស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវសហការសម្របសម្រួល និងចាត់វិធានការ នានាតាមការស្នើសុំពាក់ព័ន្ធនឹងដំណើរការនៃការធ្វើ អធិការកិច្ចរបស់មន្ត្រីអធិការកិច្ចប្រេងកាត» ។

អនុក្រឹត្យនេះក៏ព្រមានផ្តន្ទាទោស និងពិន័យជាប្រាក់ដល់ អ្នកដែលធ្វើសកម្មភាពណារារាំងឬបង្កឱ្យមានការរាំងស្ទះ ដល់ដំណើរការនៃការធ្វើអធិការកិច្ចរបស់មន្ត្រីមន្ត្រីអធិការ កិច្ចប្រេងកាតផងដែរ។

មាត្រា៦៧ នៃច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិង ផលិតផលប្រេងកាតបានចែងថា បុគ្គលណាដែលធ្វើស កម្មភាពរារាំង ឬបង្កឱ្យមានការរាំងស្ទះដល់ដំណើរការ នៃ ការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចប្រេងកាតត្រូវផ្តន្ទា ទោសដាក់ពន្ធនាពី១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលដល់៥០លានរៀល។ អំពើនវត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី២ ដល់៥ឆ្នាំ និងពន័យជា ប្រាក់ពី១០០លានទៅ២៥០លានរៀល ប្រសិនបើប្រព្រឹត្ត ដោយអ្នករាជការសាធារណៈឬពលរដ្ឋទទួលបានអាណត្តិ សាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខណ្ឌនៃ មុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។

សូមអាននូវខ្លឹមសារ ប្រមុខរាជរដ្ឋាភិបាលផ្ដល់សិទ្ធិឱ្យមន្ត្រីអធិការកិច្ចប្រេងកាត ចុះពិនិត្យសកម្មភាពក្នុងវិស័យប្រេងកាតដោយ មិនបាច់ជូនដំណឹងមុន ! ដូចខាងក្រោម៕

ដោយ ៖ សិលា


ចែករំលែក៖