ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបៃឌិនអំពាវនាវឱ្យពលរដ្ឋរៀនរស់ជាមួយកូវីដ-១៩

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកបៃឌិនបានលើកឡើងពីបញ្ហាកូវីដ-១៩ ដោយលោកលើកឡើងពីវិធានការមួយចំនួនក្នុងការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ពលរដ្ឋរៀនរស់នៅជាមួយកូវីដ-១៩ ពិសេសគឺវីរុសបំប្លែងថ្មីអូមីក្រុង ។

តាមសារព័ត៌មាន Business Insider បានផ្សាយថា ប្រសិនបើរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនផ្តោតសំខាន់ទៅលើការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងកាត់បន្ថយការឆ្លងនោះស្ថានភាពនឹងដើរទៅកាន់គោលដៅផ្សេង អាចបិទទីក្រុងជាច្រើន។ ប៉ុន្តែរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់តាមបែបបើកចំហ ដោយទុកឱ្យសាលារៀនបើកទ្វារដដែល និងពង្រឹងប្រព័ន្ធសុខាភិបាលកាត់បន្ថយចំនួនអ្នកស្លាប់ដោយកូវីដ-១៩ ។ រដ្ឋាភិបាលផ្តល់ឧបករណ៍ធ្វើតេស្តដោយខ្លួនឯងពេលមានការសង្ស័យ និងប្រើថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ។

ជាមួយគ្នានេះដែរ ប្រធានាធិបតីបៃឌិន បានស្នើដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ហើយការចាក់ដូសបំពេញបន្ថែមអាចជួយគ្រប់គ្រងល្បឿននៃការឆ្លងរាលដាលវីរុសបំប្លែងថ្មីអូមីក្រុង និងជួយទបស្កាត់មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់។
ប្រធានាធិបតីអាមេរិកបញ្ជាក់ទៀតថា យើងយកចិត្តទុកដាក់ទៅលើការឆ្លងរាលដាលវីរុសបំប្លែងថ្មីអូមីក្រុង ប៉ុន្តែយើងមិនត្រូវភ័យខ្លាចនោះឡើយ។ ប្រធានាធិបតីអាមេរិកបញ្ជាក់ថា «ប្រសិនបើអ្នកមិនទាន់ចាក់វ៉ាក់សាំង គឺអ្នកពិតជាបារម្ភ ហើយមានមនុស្សជាច្រើនមិនទាន់ចាក់វ៉ាក់សាំងធ្លាក់ខ្លួនឈឺធ្ងន់ ហើយស្លាប់ដោយអត់ន័យ ដោយសារតែយើងអាចបញ្ចៀសការស្លាប់បាន»៕

ដោយ៖ធីរីណា(រូបថត៖AP)


ចែករំលែក៖