ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ ផ្ទុះហ្គាសនៅអាហារដ្ឋាន មនុស្សរាប់សិបនាក់ជាប់គាំង

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា មានមនុស្សយ៉ាងតិច២០នាក់បានជាប់គាំងនៅក្នុងហេតុការណ៍ផ្ទុះហ្គាសក្នុងអាហារដ្ឋានមួយ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មានមនុស្សរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នៅថ្ងៃទី៧ ខែមករា មន្ត្រីចិនបាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅអាហារដ្ឋានស្ថិតនៅការិយាល័យរដ្ឋាភិបាលក្នុងសង្កាត់ Wulong ភាគនិរតីនៃទីក្រុង Chongqing ប្រទេសចិន។ ក្នុងពេលហេតុការណ៍ផ្ទុះកើតឡើងមានមនុស្សប្រមាណ២០នាក់នៅខាងក្នុងអាហារដ្ឋាននោះ។
តាមការលើកឡើងរបស់បុគ្គលិកធ្វើការនៅអាហារដ្ឋានខាងលើបានឱ្យដឹងថា ការផ្ទុះបណ្តាលមកពីការបែកធ្លាយប្រព័ន្ធហ្គាសនៅក្នុងអាហារដ្ឋាន។ នៅពេលនេះក្រុមជួយសង្គ្រោះបានខិតខំជួយដល់មនុស្សដែលជាប់គាំងនៅខាងក្នុងអាហារដ្ឋាននោះ៕

ដោយ៖ធីរីណា(រូបថត៖metro.co.uk)


ចែករំលែក៖