ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ជម្រាបមកលោក លោកស្រី សាកលវិទ្យាធិការគ្រប់គ្រឹះស្ថានឧត្តមសិក្សា លោក លោកស្រី នាយក នាយិកាគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគូ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត
កម្មវត្ថុ : ការផ្សព្វផ្សាយនិងជំរុញសិស្ស និស្សិត អាយុចាប់ពី១២ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូដ-១៩ ដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា។
យោង៖ លេខ០១៣/២២ (គ.វ.ក-១៩) ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មការចំពោះកិច្ចចាក់វាក់ សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាប លោក លោកស្រី ជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូរីដ ១៩ ពិសេសវីរុសបំប្លែងខ្លូនថ្មីប្រភេទដែល និងវីរុសបំប្លែងខ្លូនថ្មី ប្រភេទ អូមីក្រុង (Omicron) ដែលកំពុងចរាចរយ៉ាងសកម្មនៅលើសកលលោក ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើ លោក លោកស្រីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្ស និស្សិតទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី៣ មករា ឆ្នាំ២០២២ តទៅ នៅតាម មូលដ្ឋានសុខាភិបាលនៅជិតលំនៅដ្ឋានរបស់ខ្លួន។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ លោក លោកស្រី ផ្សព្វផ្សាយឱ្យ បានទំលំទូលាយដល់សិស្ស និស្សិត គ្រប់គ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានសិក្សាចំណេះ ទូទៅសាធារណៈនិងឯកជន ដើម្បីទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា។
សូម លោក លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ៕
ដោយ ៖ សិលា