ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្តី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច ការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅ ថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។
នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្តី និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពី បញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំ ទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ទាក់ទងនឹង ខ្លួន។ ការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា នាយឧត្តម សេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បាន ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់ គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខ កុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់ បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បាន អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួល អនុវត្តបទឈប់បាញ់គា្ន ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើ ទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែង នូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់ បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនា ប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំង អស់ សំដៅឈានទៅសម្រេចបាននូវសន្តិភាពយូរ អង្វែង និងការអភិវឌ្ឍជាតិ។ ន័យនេះ នាយឧត្តមសេនីយ៍ បញ្ញាក់ថា, ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធាន អាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ច ពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់ អាវុធជនជាតិភាគតិច។
ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រម ព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុចរបស់អាស៊ាន។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្ស ធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជន ដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរ បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួម មានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាង មជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយ មនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិដើម្បីសម្រប សម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈ មជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយ មនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គម កាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញ របស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។
ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាង ខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនា សម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ស្របជាមួយនឹងការផ្តល់ ជំនួយមនុស្សធម៌អោយមានប្រសិទ្ធភាពដល់ ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការ រើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាង ការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបាន ចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និង ស្វាគមន៍ចំពោះការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេស របស់ប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា និងបាន សន្យាផ្ដល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បី បំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រម ព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញ អាស៊ាន។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បាន សង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច គួរតែជាការបំពេញបន្ថែមដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុម ប្រឹក្សារដ្ឋបាលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពី ភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុល ភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទ ពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពី ដំណើរការសន្តិភាព, សន្តិភាពពេញលេញ និង ការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្នុងស្មារតីនេះដែរ នាយឧត្តមសេនីយ៍ ជាន់ខ្ពស់ បានធានាការសម្របសម្រួលដំណើរ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួម ទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយ ពិចារណាទៅលើស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជន ទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាព ពិភពលោក។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយ បន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋានការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នកជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាតកូវីដ-១៩។
កិច្ចប្រជុំខាងលើបានបញ្ចប់ទៅក្នុងបរិយាកាស យល់គ្នាទៅវិញទៅមក និងដោយស្មោះត្រង់៕
ដោយ ៖ សិលា