ខេត្តក្រចេះ ៖ សត្វផ្សោតមួយក្បាលត្រូវបានគេប្រទះឃើញងាប់នៅលើឆ្នេរខ្សាច់ហើយរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះទ្រុងចុះធ្វើការពិនិត្យ។
ការប្រទះឃើញសត្វផ្សោតងាប់លើឆ្នេរខ្សាច់នោះនៅវេលាម៉ោង១១៖០០នាទីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ត្រង់ចំណុចភូមិក្បាលកោះ សង្កាត់កោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ ។
ក្រោយពីទទួលដំណឹងកម្លាំងប៉ុស្តិ៍ក៏បានសហការជាមួយកម្លាំងប្រជាការពារ ចុះទៅត្រួតពិនិត្យភ្លាមៗហើយប្រទះ ឃេីញសត្វផ្សោតងាប់នៅឆ្នេរខ្សាច់នោះមែន។
ប៉ុន្តែមន្រ្តីជំនាញមិនទាន់ដឹងពីមូលហេតុនោះដែរ។
រហូតដល់រសៀលថ្ងៃដដែលក៏មិនមានការបញ្ជាក់អះអាងពីមន្រ្តីរដ្ឋបាលជលផល ឬអង្គការ WWF ដែលទទួលបន្ទុកអភិរក្សសត្វផ្សោតថា ងាប់ដោយមូលហេតុអ្វីនោះឡើយ ។
ហើយគេមិនដឹងថា ការងាប់ដោយសារជាប់មងឬដោយសារឆក់និងងាប់ដោយសារអស់អាយុកាលនោះដែរ។
សម្រាប់ខេត្តក្រចេះនេះ សត្វផ្សោតជាគោលដៅទេសចរណ៍ដ៏សំខាន់សំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនា កម្សាន្តនៅតំបន់នេះប្រសិនសត្វផ្សោតនៅតែបន្តងាប់ជាបន្តបន្ទាប់បែបនេះអាចខេត្តភាគឦសាន្តមួយនេះ និងមិនមានភ្ញៀវទេសចរ កើនឡើងនោះដែរ៕
ដោយ ៖ ជីវ័ន្ត