ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ពីការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ០២ដូស រយៈពេល០៤(បួន)ខែ។ 

យោងសេចក្តីជូនព័ត៌មាន លេខ ១៣៦០/២១ គ.វ.ក.១៩ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ របស់ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ។

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់ប្រជាពលរដ្ឋ ជាមាតាបិតា និងអាណាព្យាបាល កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំក្នុងខេត្តកំពង់ចាម ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ បន្ទាប់ពីបានទទួលការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន០២ដូស រយៈពេល០៤(បួន)ខែ ដើម្បី បង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ ទប់ទល់នឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ជាមាតាបិតា និងអាណាព្យាបាល កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ក្នុងខេត្តកំពង់ចាម នាំបុត្រធីតា និងចៅៗអាយុ ចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ ដោយ ឥតគិតថ្លៃ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន០២ដូស រយៈពេល០៤(បួន)ខែ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់ បងប្អូន ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះតទៅ ៖

រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋជាមាតាបិតា និងអាណាព្យាបាល កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំក្នុងខេត្តកំពង់ចាមនឹងនាំបុត្រធីតា និងចៅៗអាយុ ចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដោយ ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដើម្បីបញ្ឈប់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

បញ្ជាក់៖ -សូមភ្ជាប់មកជាមួយ ប័ណ្ណចាក់វ៉ាក់សាំង , ឬលិខិតបញ្ជាក់អំពីការបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ៕ 

ដោយ ៖ សិលា


ចែករំលែក៖